ទំនាក់ទំនងសេដ្ឋកិច្ច និងសកលភាវូបនីយកម្ម

តើសភាពាណិជ្ជកម្មមានភារកិច្ចដូចម្ដេចខ្លះ?

សភាពាណិជ្ជកម្មមានភារកិច្ចដូចជា៖

  • ធ្វើទំនាក់ទំនងជាមួយនឹងប្រភពសេដ្ឋកិច្ចក្នុងប្រទេស និងក្រៅប្រទេស ដើម្បីស្រង់ព័ត៌មានដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសហគ្រាសជាតិ។
  • បង្កើនប្រសិទ្ធភាពសហគ្រាសទាំងឡាយ ដើម្បីជាផលប្រយោជន៍ខាងវិស័យ

ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេដ្ឋកិច្ចទូទៅដូចជា ការរៀបចំផ្សព្វ ផ្សាយ ស្ថិតិពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការសិក្សាស្រាវជ្រាវ​ពិចារណាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការលើកតម្កើងផ្នែកទេសចរណ៍។

  • ផ្ដល់ជូនរដ្ឋាភិបាល និងអាជ្ញាធរខេត្ត-ក្រុងនូវយោបល់ និងព័ត៌មាន​ទាំង​ឡាយ​​ស្ដីពីបញ្ហាពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម។
  • ដើរតួជាអ្នកតំណាងសហគមន៍ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និង សេវាកម្មសម្រាប់សម្របសម្រួលកិច្ចការជាមួយរដ្ឋអំណាច។
  • ដើរតួជាអាជ្ញាកណ្ដាលក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម។
  • ធានារ៉ាប់រងការគ្រប់គ្រងសេវា ធានានិងអនុវត្តការងារចាំបាច់​ដែលជាផល​ប្រយោជន៍ក្នុងសមត្ថកិច្ចរបស់ខ្លួន។