ទំនាក់ទំនងសេដ្ឋកិច្ច និងសកលភាវូបនីយកម្ម

ចូរបរិយាយពីធនាគារពិភពលោក និងតួនាទីរបស់វា។

ធនាគារពិភពលោក ជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយដែលផ្ដល់ប្រាក់កម្ចី ឬផ្ដល់  ឥណទានដល់ប្រទេសកំពុងអភិវឌ្ឍសម្រាប់កម្មវិធីសំខាន់ៗ។ ធនាគារពិភព​លោក​បាន បង្កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៤៤ មានប្រទេស​ជា​​សមាជិកពី១៨៤ទៅ១៨៦។

ធនាគារពិភពលោកមានតួនាទី៖

  • ផ្ដល់ប្រាក់កម្ចី ឬផ្ដល់ឥណទានដល់គម្រោងសំខាន់ៗ ដើម្បីបង្កើនការអភិវឌ្ឍ

សេដ្ឋកិច្ចនៃប្រទេសជាសមាជិក។

  • ផ្ដល់ប្រាក់ជំនួយសម្រាបើគម្រោងកម្មវិធី និងជួយផ្នែកបច្ចេកទេស​ក្នុងករណី​ដែលប្រទេស និងផ្នែកឯកជនធ្វើឡើងដើម្បីកាត់បន្ថយភាព​ក្រីក្រនៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍ និងប្រទេសអន្តរកាល។