Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពួកទី១៖ កោសិកា , មេរៀនទី១៖ សមាសធាតុគីមីក្នុងកោសិកា (សំណួរ ចម្លើយ)

ជំពួកទី៥៖ កោសិកា មេរៀនទី១៖ សមាសធាតុគីមីក្នុងកោសិកា មេរៀ […]

ជំពួកទី៥៖ កោសិកា

មេរៀនទី១៖ សមាសធាតុគីមីក្នុងកោសិកា

មេរៀនសង្ខេប

  • កោសិកានៃសារពាង្គកាយមានផ្ទុកសមាសធាតុអសរីរាង្គផង និងសមាសធាតុសរីរាង្គផង ។
  • សមាសធាតុអសរីរាង្គ ជាសមាសធាតុដែលមិនផ្ទុកអាតូមកាបូន។ ទឹកជាសមាសធាតុដែលមានសមាមាត្រច្រើនជាងគេ ព្រោះវាមាននាទីសំខាន់ណាស់ក្នុងកោសិកា។
  • សមាសធាតុសរីរាង្គ ជាសមាសធាតុផ្ទុកអាតូមកាបូន។ វាមានបួនប្រភេទ គឺគ្លុយស៊ីត លីពីត ប្រូទីត និងអាស៊ីតនុយក្លេអិច ។ ក្មួយស៊ីតផ្សំឡើងដោយអាតូម កាបូនអ៊ីដ្រូសែន និងអុកស៊ីសែន។ គ្លុយស៊ីតចែកជាស្ករងាយ (ម៉ូណូសាក់ការីត) ឌីសាក់ការីតនិងប៉ូលីសាក់ការីត ។ ក្មួយស៊ីតជាប្រភពថាមពល។ គ្លយស៊ីតត្រូវបានបម្រុង ទុកក្រោមទម្រង់ជាអាមីដុង ។ សែលុយឡូសជាគ្លុយស៊ីតពិសេសមានតែចំពោះរុក្ខជាតិ។ សត្វស្តុកគ្លុយស៊ីតក្រោមទម្រង់ជាគ្លីកូសែនក្នុងថ្លើមនិងសាច់ដុំ។
  • លីពីតផ្សំឡើងដោយអាតូម កាបូន អីដ្រូសែន និងអុកស៊ីសែនដូចគ្លុយស៊ីតដែរ ។ វាកើតពីអាស៊ីតខ្លាញ់និងគ្លីសេរ៉ុល។ លីពីតផ្ដល់ថាមពលច្រើនជាងគ្លុយស៊ីត ។
  • ប្រូតេអ៊ីនផ្សំឡើងដោយអាតូម កាបូនអ៊ីដ្រូសែន អុកស៊ីសែន និង អាសូត។ អាមីណូអាស៊ីតជាម៉ូណូមែរបស់ប្រូតេអ៊ីន ។ អាមីណូអាស៊ីតភ្ជាប់គ្នាពីមួយទៅមួយដោយសារចំណងប៉ិបទីត។ ប្រូតេអ៊ីនខុសៗគា្នដោយសារចំនួន ប្រភេទ និងតំណ លំដាប់អាមីណូអាស៊ីត ។ អង់ស៊ីមជាប្រភេទប្រូតេអ៊ីនមាននាទីសំខាន់ក្នុងការជំរុញល្បឿនប្រតិកម្មគីមីផ្សេងៗក្នុងកោសិកា (ជាកតាលីករជីវៈ) ។
  • អាស៊ីតនុយក្លេអ៊ិចជាសមាសធាតុសំខាន់នៃជីវិត។ វាមានពេលប្រភេទគឺ AND និង ARN។

សំណួរ ចម្លើយ ជីវវិទ្យា ថ្នាក់ទី១១

១. ដូចម្តេច​ដែលហៅថា សមា​ធាតុសរីរាង្គ ​? សមាសធាតុអសរិរាង្គ ?

២. តើសមាសធាតុស​រីរាង្គ​៤ កុ្រមដែលមាននៅក្នុង​ភាវៈរស់គឺអ្វីខ្លះ ?

៣. តើម៉ូណីសាក់ការីតឌីសាក់ការីត និងប៉ូលីសាក់ការីតខុសគ្នាដូចម្តេច ?

៤. តើលីពីតជាអ្វី ? តើលីពីតមានប្រយោជន៍អ្វីខ្លះ ចំពោះភាវៈរស់ ?

៥. ចូរពណ៌នាពីទម្រង់ប្រូតេអ៊ីន​ ។

 

ជីវវិទ្យា ថ្នាក់ទី១១ វិទ្យាសាស្រ្ពពិត វិទ្យាសាស្ត្រសង្គម

អ្នកអាចស្វែងរកឯកសារជាច្រើនបន្ថែមទៀតនៅលើគេហទំព័រនេះដូចជា

– មេរៀនសង្ខេប

– ពន្យល់ពាក្យ

– សំណួរ ចម្លើយ​

– វិញ្ញាសាប្រឡងបាក់ឌុប

– វិញ្ញាសាប្រឡងចូលក្របខណ្ឌក្រសួង

– វិញ្ញាសាប្រឡងអាហារូបករណ៍

– វិញ្ញាសាត្រៀមប្រឡងបាក់ឌុប

– វិញ្ញាសាត្រៀមប្រឡងពេទ្យ

– វិញ្ញាសាត្រៀមប្រឡងអាហារូបករណ៍

– វិញ្ញាសាត្រៀមប្រឡងចូលក្របខណ្ឌក្រសួង

 

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១១

សំណួរ ចម្លើយ ជីវវិទ្យា ថ្នាក់ទី១១

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់