ជំពូក៦៖ ប្រតិកម្មរវាងសត្វនិងមជ្ឈដ្ធាន , មេរៀនទី១៖ របត់ឈាមនិងភាពស៊ាំ

ជំពូក៦៖ ប្រតិកម្មរវាងសត្វនិងមជ្ឈដ្ធាន
មេរៀនទី១៖ របត់ឈាមនិងភាពស៊ាំ
មេរៀនសង្ខេប
- កណ្តូបមានប្រដាប់របត់ឈាមបើកដែលក្នុងនោះឈាមហូរទៅក្នុងលំហនៃរាងកាយហើយស្រោចស្រពទៅលើជាលិកាទាំងឡាយជន្លេនមានប្រដាប់របត់ឈាមបិទ ហើយឈាមរបស់វាស្ថិតនៅក្នុងសរសៃរឈាម ។
- សត្វឆ្អឹងកងមានប្រដាប់របត់ឈាមបិទ ។ ចំពោះត្រីមានប្រដាប់របត់ឈាមទោល ឈាមធ្វើដីណើរពីបេះដូងទៅស្រកី រួចបន្តទៅសារពាង្គកាយបន្ទាប់មកត្រលប់ចូលបេះដូងវិញ ចំពោះអំភីបពេញវ័យភាគច្រើនមានស្ងួតលូតលាស់ដែលប្រើប្រាស់សម្រាប់ដង្ហើមទៅលើគោក ។ បេះដូងរបស់វាមានថតលើពីរ និងថតក្រោមមួយ ។ ដូចនេះឈាមសម្បូរ O2 និង ឈាមខ្សត់ O2 មិនអាចលាយចូលគា្ននៅក្មេងថតលើទេ តែឈាមទាំងពីរបែបនេះ អាចលាយចូលគ្នាក្នុងថតក្រោមរបស់បេះដូង។
- បេះដូងបក្សីនិងថនិកសត្វមា សទ្ទខណ្ឌ័ដែល ចែកបេះដូងជាបួនថត ដំណើររបត់ឈាមមានពីរគឺដំណើរពីបេះដូងទៅសូតនឹងដំណើរពីបេះដូងទៅសារពាង្គកាយ ។ ដូចនេះគ្មាន ល្បាយរវាងឈាមមាន O2 និងឈាមខ្សត់ O2 ។
- ឈាមបង្កឡើងពីប្លាស្មានិងគោសិកាឈាម ប្លាស្មាជាធាតុរាវពណ៌លឿងថ្លា ដែលក្នុងនោះភាគច្រើនជាទឹកនិងរូបធាតុរលាយ ។ គោលិកាក្រហមជាកោសិកាឈាមដែលដឹកនាំ O2 និង CO2 ។ គោលិកាសជាកោសិកាឈាមដែលមាននាទីសំខាន់ប្រឆាំងនឹងមរោគផ្សេងៗ ប្លាកែតជាភាគល្អិតនៃកោសិកាឈាម ដែលមាននាទីក្នុងកំណកឈាម ។
- សាពាង្គកាយយើងមានរបាំងការពារសម្រាប់ប្រឆាំងទៅនឹងជំងឺរបាំងការពាររូបគីមី (ស្បែក ភ្នាសក្នុងនៃ រាងកាយ ប្រតិកម្មរលាកនិងប្រព័ន្ធស៊ាំ ។ ប្រព័ន្ធស៊ាំការពារសារពាង្គកាយដោយការបំផ្លាញសារធាតុចម្លែកពីខាងក្រៅដែលបង្កជំងឺ។ អង់ទីសែនជាសារធាតុដែលបង្កឱ្យមានតំណបណ្ដុំ ។ អង់ទីករជាសារធាតុដែលត្រូវបានផលិតឡើងនៅពេលមានមេរោគឬសារធាតុចម្លែកជ្រៀតចូលក្នុងសារពាង្គកាយ ។
សំណួរ ចម្លើយ ជីវវិទ្យា ថ្នាក់ទី១១
១. តើប្រដាប់របត់ឈាមបិទខុសពីប្រដាប់របត់ឈាមបើកដូចម្តេច ?
២. តើប្រដាប់របត់ឈាមទោលខុសពីប្រដាប់របស់ឈាមទ្វេដូចម្តេច ?
៣. តើប្រដាប់របត់ឈាមរបស់ថនិសត្វមានលក្ខណៈដូចម្តេចខ្លះ ?
៤. តើសរសៃឈាមរបស់មនុស្សមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
៥. តើសរសៃឈាមនីមួយៗមាននាទីដូចម្តេច ?
៦. តើសរសៃឈាមប្រភេទណាមួយមានប្រឹស ? តើប្រឹសមាននាទីដូចម្តេច ?
៧. តើធាតុបង្ករបស់ឈាមមានអ្វីខ្លះ ? តើធាតុបង្កនីមួយៗមាននាទីដូចម្តេច ?
៨. ដូចម្តេចហៅថាអង់ទីករ ? ដូចម្តេចហៅថាអង់ទីសែន ?
៩. តើកោសិកាឈាមប្រភេទណាដែលបង្កើតអង់ទីករ ?
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១១
ជំពូក៦៖ ប្រតិកម្មរវាងសត្វនិងមជ្ឈដ្ធាន
1
មេរៀនទី១៖ របត់ឈាមនិងភាពស៊ាំ (មេរៀនសង្ខេប)
សំណួរ ចម្លើយ
1
តើប្រដាប់របត់ឈាមបិទមុខខុសពីប្រដាប់របត់ឈាមបើកដូចម្តេច?
2
តើប្រដាប់របត់ឈាមទោលខុសពីប្រដាប់របត់ឈាមទ្វេដូចម្តេច?
3
តើប្រដាប់របត់ឈាមរបស់ថនិកសត្វមានលក្ខណៈដូចម្តេចខ្លះ?
4
តើសរសៃឈាមរបស់មនុស្សមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
5
តើសរសៃឈាមនីមួយៗមាននាទីដូចម្តេច ?
6
តើសរសៃឈាមប្រភេទណាមួយមានប្រឹស ? តើប្រឹសមាននាទីដូចម្តេច ?
7
តើធាតុបង្ករបស់ឈាមមានអ្វីខ្លះ? តើធាតុបង្កនីមួយៗមាននាទីដូចម្តេច?
8
ដូចម្តេចដែលហៅថាអង់ទីករ?
9
ដូចម្តេចដែលហៅថាអង់ទីសែន?
10
តើកោសិកាឈាមប្រភេទណាដែលបង្កើតអង់ទីករ ?
វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។
សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់