ជំពូក២៖ ការបន្តពូជ និង ការលូតលាស់ , មេរៀនទី១៖ កំណកោសិកាបន្តពូជ (មេរៀនសង្ខេប សំណួរ ចម្លើយ)
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូក២៖ ការបន្តពូជ និង ការលូតលាស់
មេរៀនទី១៖ កំណកោសិកាបន្តពូជ
មេរៀនសង្ខេប
- ពងស្វាស ជាក្រពេញភេទឈ្មោលដែលផលិតស្ពែម៉ាតូសូអ៊ីត និងបញ្ចេញអរម៉ូនតេស្តូស្តេរ៉ូន អរម៉ូននេះបណ្ដាលឱ្យមានលក្ខណៈភេទបន្ទាប់ ។
- អូវែ ជាក្រពេញភេទញីដែលផលិតអូវុលនិងបញ្ចេញអរម៉ូនអឺស្ត្រូសែន។ អរម៉ូននេះបណ្តាលឱ្យមានការលូតលាស់នូវលក្ខណៈភេទបន្ទាប់។
- វដ្តអូវែទាក់ទងនឹងការលូតលាស់របស់ផូលីគុល និងការបញ្ចេញអូវុលសម្រាប់ការបង្កកំណើត ព្រមទាំងត្រៀមស្បូនដើម្បីទទួលស៊ុតបង្កកំណើត។ វដ្តអូវមានបីវគ្គគឺ វគ្គផូលីគុល ដំណើរអូវុល និងវគ្គលុយតេអ៊ិច។ ប្រសិនបើអូវុលមិនបង្កកំណើតទេនោះ ភ្នាសសើមស្បូនត្រូវដាច់ចេញជាមួយឈាមមកក្រៅរាងកាយហៅថាឈាមរដូវ។ ប្រសិនបើអូវុលទទួលការបង្កកំណើតរដូវត្រូវផ្អាក ។
- មេយ៉ូស ជាចំណែកកោសិកាពីរដងបន្តបន្ទាប់គ្នាដែលបង្កើតបានជាកោសិកាអាប្លូអ៊ីតបួន។ ចំពោះមនុស្សស្រីអូវូ៉ស៊ីត I ទទួលរងមេយ៉ូស ដើម្បីបង្កើតបានកោសិកាអាប្លូអ៊ីត(អូវុល) មួយ។ ចំពោះមនុស្សប្រុសស្ពែម៉ាតូសូអ៊ីត១ទទួលរងមេយ៉ូស ដើម្បីបង្កើតបានស្ពែម៉ាតូសូអ៊ីត ៤។
- ចំពោះមនុស្សការបង្កកំណើតមានបីដំណាក់កាលគឺ ការឆ្លងកាត់ស្រោមអូវុលការជ្រៀតចូលនៃស្ពែម៉ាតូសូអ៊ីតនិងប្រតិកម្មអូវ៉ូស៊ីតព្រមទាំងការរលាយចូលគ្នានៃណ្វៃយ៉ូទាំងពីរ។
សំណួរ ចម្លើយ ជីវវិទ្យា ថ្នាក់ទី១១
១.តើប្រដាប់បន្តពូជមាននាទីអ្វីខ្លះ ?
២. តើអរម៉ូនភេទរបស់មនុស្សមានអ្វីខ្លះ ?
៣. តើទឹកកាមបង្កឡើងពីរអ្វីខ្លះ ?
៤ . តើវដ្តរដូវមានប៉ុន្មានវគ្គ ? អ្វីខ្លះ ?
៥. ដូចម្តេចដែលហៅថា មេយ៉ូស ? តើចំណែកនីមួយៗរបស់មេយ៉ូសចែកចេញជាវគ្គអ្វីខ្លះ ?
៦. តើស្ពែម៉ាតូសូអ៊ីត I ផលិតបានស្ពែម៉ាតូសូអ៊ីតប៉ុន្មាន ? អូវ៉ូស៊ីត I ផលិតបានអូវុលប៉ុន្មាន ។
ជីវវិទ្យា ថ្នាក់ទី១១ វិទ្យាសាស្រ្ពពិត វិទ្យាសាស្ត្រសង្គម
អ្នកអាចស្វែងរកឯកសារជាច្រើនបន្ថែមទៀតនៅលើគេហទំព័រនេះដូចជា
– មេរៀនសង្ខេប
– ពន្យល់ពាក្យ
– សំណួរ ចម្លើយ
– វិញ្ញាសាប្រឡងបាក់ឌុប
– វិញ្ញាសាប្រឡងចូលក្របខណ្ឌក្រសួង
– វិញ្ញាសាប្រឡងអាហារូបករណ៍
– វិញ្ញាសាត្រៀមប្រឡងបាក់ឌុប
– វិញ្ញាសាត្រៀមប្រឡងពេទ្យ
– វិញ្ញាសាត្រៀមប្រឡងអាហារូបករណ៍
– វិញ្ញាសាត្រៀមប្រឡងចូលក្របខណ្ឌក្រសួង
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១១
ជំពូក២៖ ការបន្តពូជ និង ការលូតលាស់
សំណួរ ចម្លើយ
-
2តើប្រដាប់បន្តពូជមាននាទីអ្វីខ្លះ ?
-
3តើអរម៉ូនភេទរបស់មនុស្សមានអ្វីខ្លះ ?
-
4តើទឹកកាមបង្កឡើងពីអ្វីខ្លះ ?
-
5តើវដ្តរដូវមានប៉ុន្មានវគ្គ ? អ្វីខ្លះ ?
-
6ដូចម្តេចដែលហៅថា មេយ៉ូស ?
-
7តើចំណែកនីមួយៗរបស់មេយ៉ូសចែកចេញជាវគ្គអ្វីខ្លះ ?
-
8តើស្ពែម៉ាតូសូអ៊ីត I ផលិតបានស្ពែម៉ាតូសូអ៊ីតប៉ុន្មាន ? អូវ៉ូស៊ីត I ផលិតបានអូវុលប៉ុន្មាន ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ