ជំពូកទី២៖ ការលូតលាស់និងតំណបរំញោចរុក្ខជាតិ , មេរៀនទី១៖ ដំណឹកនាំនិងការលូតលាស់នៅក្នុងរុក្ខជាតិ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី២៖ ការលូតលាស់និងតំណបរំញោចរុក្ខជាតិ
មេរៀនទី១៖ ដំណឹកនាំនិងការលូតលាស់នៅក្នុងរុក្ខជាតិ
មេរៀនសង្ខេប
- រុក្ខជាតិមានសរសៃនាំស្រូបទឹកពីក្នុងដីតាមរោមជញ្ជក់ ។ ទឹកចូលទៅដល់ស៊ីឡែមដោយសារបាតុភូតអូស្មូសនិងដំណឹកនាំសកម្ម ។
- នៅក្នុងស៊ីឡែម ទឹកឡើងរហូតដល់កំពូលដើម ដោយសារកម្លាំងរុញនៃសម្ពាធឫស កម្លាំងទាញនៃរំភាយចំហាយទឹក ភាពស្និតជាប់គ្នារវាងម៉ូលេគុលទឹក ទំនាញរវាងម៉ូលេគុលទឹក និងភ្នាសកោសិកាបំពង់ស៊ីឡែម ។
- រំភាយចំហាយទឹកជាការបញ្ចេញទឹកតាមសូម៉ាត ។
- ការបិទនិងបើកនៃគូម៉ាតបណ្តាលមកពីបម្រែបម្រួលសម្ពាធទួរសេសង់នៃកោសិកាល្បាត ។
- សម្រូបនៃអ៊ីយ៉ុងសារធាតុខនិជប្រព្រឹត្តទៅដោយសារដំណឹកនាំសកម្ម ។
- សារធាតុសរីរាង្គដែលសំយោគឡើងក្នុងស្លឹក ត្រូវដឹកនាំតាមផ្លូអែមទៅគ្រប់ផ្នែកនៃរុក្ខជាតិ ។
- ការស្របយកឧស្ម័នកាបូនឌីអុកស៊ីត (CO2) សម្រាប់ដំណើររស្មីសំយោគនិងការបញ្ចេញឧស្ម័នអុកស៊ីសែននិងចំហាយទឹកប្រព្រឹត្តទៅតាមស្តូម៉ាត ។
- ការលូតតាមបណ្ដោយនៃឫសបណ្តាលមកពីបាតុភូតពីរ ចំណែកមីតូសរបស់មេជាលិកានៃប្ញស ដែលបង្កើតកោសិកាកូនថ្មីៗនិងការលូតវែងនៃកោសិកានីមួយៗ ។
- ចំណែកកោសិកាប្រព្រឹត្តទៅដោយេមជាលិកាដែលស្ថិតនៅតំបន់ចុងឫសស្រោមមួក ។
- ការលូតលាស់តាមបណ្ដោយនៃដើមប្រព្រឹត្តទៅដោយជាលិកាកំពូល ។មេជាលិកាកំពូលផលិតពង្រាងស្លឹកដឹងជាលិកាមែក ។
- ការលូតលាស់ទទឹងនៃប្ញសនិងដើមប្រព្រឹត្តទៅដោយជាលិកាពីរបែបគឺស្រទាប់មេក្រៅ និងស្រទាប់ក្នុង ។
- ជារៀងរាល់ឆ្នាំ ស្រទាបមេក្នុងបង្កើតស្រទាប់វង់ស៊ីឡែម II ថ្មីនិងស្រទាក់វង់ផ្លូអែម II ថ្មី។
សំណួរ និងលំហាត់
- តើដំណឹកនាំទឹកចំពោះរុក្ខជាតិគ្មានសរសៃនាំប្រព្រឹត្តទៅរបៀបដូចម្ដេច ?
- តើរោមជញ្ជក់នៃរុក្ខជាតិមាននាទីដូចម្តេច ?.
- តើទឹកមានចលនាចូលទៅដល់បំពង់ស៊ីឡែមរបៀបដូចម្ដេច ?
- តើក្នុងបំពង់ស៊ីឡែម ទឹកមានចលនាឡើងដល់កំពូលដើមដោយសារបាតុភូតអ្វីខ្លះ ?
- តើរំភាយចំហាយទឹកជាអ្វី ?
- ចូរពន្យល់អំពីការបើកនិងបិទនស្ងូម៉ាត។
- តើសម្រូបសារធាតុខនិជប្រព្រឹត្តទៅដោយសារបាតុភូតអ្វី ?
- តើអ៊ីយ៉ុងនិងសារធាតុខនិជត្រូវបានដឹកនាំដោយសារអ្វី ?
- តើសារធាតុសរីរាង្គដែលសំយោគឡើងក្នុងស្លឹកត្រូវដឹកជញ្ជូនទៅណាខ្លះ ?
- តើសារធាតុសវីរាង្គត្រូវបានដឹកនាំដោយសារអ្វី ?
- តើបណ្ដូរឧស្ម័ននៃរុក្ខជាតិប្រព្រឹត្តទៅតាមអ្វី ?
- តើបាតុភូតអ្វីខ្លះដែលបណ្ដាលឱ្យមានការលូតលាស់បណ្ដោយនៃឫស ?
- ចូរពណ៌នាពីកំណបំពង់ស៊ីឡែម ។
- ចូរពណ៌នាអំពីកំណឬសរយាង ។
- តើពន្លកនីមួយៗមានអ្វីខ្លះ ?
- តើការលូតលាស់ទទឹងនៃរុក្ខជាតិប្រព្រឹត្តទៅដូចម្តេចដែរ ?
មេរៀនទី១៖ ដំណឹកនាំនិងការលូតលាស់នៅក្នុងរុក្ខជាតិ
សំណួរ ចម្លើយ និងលំហាត់
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ