ជំពូកទី២៖ ការលូតលាស់និងតំណបរំញោចរុក្ខជាតិ , មេរៀនទី២៖ តំណបរំញោច
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី២៖ ការលូតលាស់និងតំណបរំញោចរុក្ខជាតិ
មេរៀនទី២៖ តំណបរំញោច
មេរៀនសង្ខេប
+ អរម៉ូនរុក្ខជាតិជាម៉ូលេគុលសរីរាង្គដែលសំយោគដោយរុក្ខជាតិ ។ វាមានអំពើលើការលូតលាស់រុក្ខជាតិ ។
+ អុកស៊ីសែនត្រូវផលិតឡើងនៅកំពូលដើមជាលិកានិងនៅស្លឹកខ្ចីៗនៃពន្លកខាងចុង …។
+ អុកស៊ីសែនមានអំពើលើការលូតលាស់កោសិកា។ អុកស៊ីសែនដែលផលិតនៅជាលិកាកំពូលរារាំងការលូតលាស់នៃពន្លកមែក ។ អុកស៊ីសែនអាចធ្វើឱ្យមានការលូតលាស់ផ្លែដែលគ្មានការបង្កកំណើត( ផ្លែគ្មានគ្រាប់) ។ វាធ្វើឱ្យមានការកកើតឫសថ្មីៗនិងពន្យឺតការជ្រុះស្លឹកនិងផ្លែ ។
+ ស៊ីបលីនបានផលិតឡើងនៅកន្លែងដែលកោសិកាធ្វើចំណែកយ៉ាងសកម្ម ។ ស៊ីបេរឺលីនមាននាទីដូចអុកស៊ីនដែរ ។ វាធ្វើឱ្យរុក្ខជាតិតឿលូតលាស់និងមានកម្ពស់ដូចរុក្ខជាតិធម្មតា ធ្វើឱ្យផ្លែឈើមានទំហំកាន់តធំ ។ ស៊ីបេលីនជំរុញឱ្យមានដំណុះគ្រាប់ ការលូតលាស់ពន្លកគ្រាប់និងការចេញផ្កាចំពោះរុក្ខជាតិពេញវ័យ ។
+ ស៊ីតូគីនីនមាននាទីជំរុញចំណែកកោសិកា ការរីកធំនៃកោសិកា។ វាពន្យាភាពចាស់នៃស្លឹក ។ស៊ីតូគីនីនរារាំងភាពលុបនកំពូល ។
+ អេទីឡែនផលិតដោយផ្លែឈើកំពុងទុំ ។ វាធ្វើអោយផ្លែឈើឆាប់ទុំ និងជំរុញឱ្យស្លឹកឬផ្លែជ្រុះដើម ។
+ អាស៊ីតអាប់ស៊ីស៊ីចមាននាទីផ្ទុយពីអរម៉ូនអុកស៊ីននិងស៊ីបេលីន ។ វាពន្យឺតការលូតលាស់នៃមែក និងរារាំងការលូតលាស់នៃកូលេអុបទីល ។ អាស៊ីតអាប់ស៊ីស៊ីចធ្វើឱ្យស្តូម៉ាតបិទយ៉ាងរហ័ស ។
+ ទំនោរទិសជាចលនារបស់រុក្ខជាតិ ដើម្បីឆ្លើយតបនឹងរំញោចរបស់បរិស្ថាន ។ ជាទូទៅទំនោរទិសមាន : រស្មីទំនោរទិស ធរណីទំនោរ ធរណីទំនោរទិស ទិសកាយទំនោរទិស ទឹកទំនោរទិស និងគីមីទំនោរទិស ។
+ ដើមរុក្ខជាតិមានរស្មីទំនោរទិសវិជ្ជមាន ព្រោះដើមកោងបរទៅរកពន្លឺដែលចាំងមកពីជ្រុងតម្ខាង ។ ឫសមានរស្មីទំនោរទិសអវិជ្ជមាន ដោយវាដុះងាកចេញពីពន្លឺ ។
+ ដើមមានធរណីទំនោរទិសអវិជ្ជមាន វាលូតលាស់ទៅតាមទិសដៅផ្ទុយនឹងទំនាញផែនដី ។
+ តំណបរំញោចរុក្ខជាតិទៅនឹងការបំ៖ ហៅថាកាយទំនោរទិស ។
+ ឫសមានទឹកទំនោរទិសវិជ្ជមាន ។
+ ឫសមានគីមីទំនោរទិសវិជ្ជមានចំពោះសារធាតុមួយចំនួន ហើយអវិជ្ជមានចំពោះសារធាតុមួយចំនួន ។
សំណួរ
- ចូរឲ្យនិយមន័យអរម៉ូនរុក្ខជាតិ ។ ចូរអោយឧទាហរណ៍ឈ្មោះអរម៉ូនរុក្ខជាតិ។
- តើអរម៉ូនអុកស៊ីនផលិតនៅកន្លែងណា?ចូរបង្ហាញអំពីអំពើរបស់វា។
- តើស៊ីបេរីលីនមាននាទីដូចម្ដេច?តើគេប្រើសុីបេរីលីនសម្រាប់ធ្វើអ្វី?
- ចូរពណ៌នាអំពីអំពើនៃអេទីឡែន?
- ចូរពន្យល់អំពីទំនោរទិសទាំងប្រាំ។
- ហេតុអ្វីបានជាដើមមានរស្មីទំនោរទិសវិជ្ជមាន ហើយឬសមានរស្មីទំនោរទិសអវិជ្ជមាន?
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១២
-
2ចូរឲ្យនិយមន័យអរម៉ូនរុក្ខជាតិ។ ចូរអោយឧទាហរណ៍ឈ្មោះអរម៉ូនរុក្ខជាតិ។
-
3តើអរម៉ូនអុកស៊ីនផលិតនៅកន្លែងណា? ចូរបង្ហាញអំពីអំពើរបស់វា។
-
4តើស៊ីបេរីលីនមាននាទីដូចម្ដេច? តើគេប្រើស៊ីបេរីលីនសម្រាប់ធ្វើអ្វី?
-
5ចូរពណ៌នាអំពីអំពើនៃអេទីឡែន?
-
6ចូរពន្យល់អំពីទំនោរទិសទាំងប្រាំ។
-
7ហេតុអ្វីបានជាដើមមានរស្មីទំនោរទិសវិជ្ជមាន ហើយឬសមានរស្មីទំនោរទិសអវិជ្ជមាន?