Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី១៖ ស៊ីមណូស្ពែម និងអង់ស្យូស្ពែម , មេរៀនទី២៖ អង់ស្យូស្ពែម

ជំពូកទី១៖ ស៊ីមណូស្ពែម និងអង់ស្យូស្ពែម

មេរៀនទី២៖ អង់ស្យូស្ពែម

១.លក្ខណៈពិសេសនៃអង់ស្យូស្ពែម
១.១. សរីរាង្គលូតលាស់
ក. ឬស
ខ. ដើម គ. ស្លឹក
១.២. សរីរាង្គបន្តពូជ
១.៣. ដំណើរលំអង
២. ការបន្តពូជរបស់អង់ស្យូស្ពែម
២.១.កំណគ្រាប់លំអង (កំណមីក្រូស្ប៉)
២.២. កំណថង់អំប្រ៊ីយ៉ុងនិង កាម៉ែតញី
២.៣. ការបង្កកំណើត
២.៤.វដ្តជីវិតរបស់រុក្ខជាតិមានផ្កា
៣.ប្រៀបធៀបម៉ូណូកូទីលេដូននិង ឌីកូទីលេដូន
៤.ផលប្រយោជន៍របស់រុក្ខជាតិមានគ្រាប់

មេរៀនសង្ខេប

+​  អង់ស្យូស្ពែមជារុក្ខជាតិមានគ្រាប់ដែលមានសំបកការពារពីខាងក្រៅ។ រុក្ខជាតិអង់ស្យូស្ពែមមាននៅគ្រប់ទីកន្លែងនៅលើផែនដី ទោះជាតំបន់ត្រជាក់ តំបន់ត្រូពិចនៅវាលខ្សាច់ដែលគ្មានជីជាតិ ឬនៅសំបន់សមុទ្រ ។ រុក្ខជាតិអង់ស្យូស្ពែមមានលក្ខណៈពិសេសពីរយ៉ាងគឺ មានផ្កាជាសរីរាង្គភេទ និង គ្រាប់ការពារដោយសំបក ។

រុក្ខជាតិអង់ស្យូស្ពែមចែកចេញជាពីរថ្នាក់គឺម៉ូណូកូទីលេដូននិងឌីកូទីលេដូន។

ម៉ូណូកូទីលេដូនជារុក្ខជាតិមានគ្រាប់ដែលគ្រាប់មានកូទីលេដុងមួយឬក្លែបគ្រាប់មួយ។ ឧទាហរណ៍ស្រូវ ដូង អំពៅ ស្លា ត្នោត។

+ សរីរាង្គភេទរបស់រុក្ខជាតិអង់ស្យូស្ពែមគឺ ផ្កា ។ ឡើងដោយត្របក ស្រទាប់ កញ្ជុំកេសរឈ្មោល និង កញ្ចំកេសរញី ។ កញ្ជុំកេសរឈ្មោលរួមមាន ប្លោកលំអងនិងទងកេសរឈ្មោល ។ កញ្ជុំកេសរញីមានស្តិចម៉ាត កកេរសញី និង អូវែមានអូវុលនោះខាងក្នុង ។

+ លំអងមាន២យ៉ាង គឺស្វ័យដំណើរលំអងនិងដំណើរលំអងកាត់ ។ ដំណើរលំអងកាត់ប្រព្រឹត្តឡើងដោយសារ ទឹក ខ្យល់ និង សត្វ ។ គ្រាប់លំអងធ្លាក់នៅលើស្ទិចម៉ាតចូលតាមកកេរញី រួចទៅដល់អូវែ ។ នៅទីនោះ វាភ្ជាប់ជាមួយអូវុលបង្កើតបានជាស៊ីកូត ។ ស៊ីកូតលាស់ជាអំប្រ៊ីយ៉ុងដែលជាផ្នែកមួយនៃគ្រាប់ ។

+ រុក្ខជាតិអង់ស្យូស្ពែមមានពីរក្រុមធំៗរុក្ខជាតិម៉ូណូកូទីលេដូន និងឌីកូទីលេដូន ។ រុក្ខជាតិមានប្រយោជន៍ណាស់ចំពោះជីវភាពរស់នៅរបស់មនុស្សយើង ។ ស្រល់អាចយកទៅធ្វើជាក្រដាសគ្រឿងសង្ហារឹម និង ចំហុយធ្វើជាប្រេងសម្រាប់លាបឈើនិងផ្ទះ ។ គេក៏អាចយកប្រេងដែលបានមកពីរុក្ខជាតិផ្សេងៗមកព្យាបាលជំងឺផងដែរ ។ ឯរុក្ខជាតិអង់ស្យូស្ពែមជាប្រភពអាហារដ៏សំខាន់ ។ គេអាចយកវាមកផលិតជាសំពត់ ក្រដាស និង ឱសថសម្រាប់ព្យាបាលជំងឺ ។ មិនតែប៉ុណ្ណោះគេអាចយកវាទៅធ្វើជាគ្រឿងប្រើប្រាស់ សង់ផ្ទះ ធ្វើគ្រឿងសង្ហារឹមដ៏ប្រណិតទៀតផង ។ ជាពិសេស រុក្ខជាតិផ្ដល់អុកស៊ីសែន ផលិតផលនៃដំណើររស្មីសំយោគជីវិតមនុស្ស និង សត្វ ។

+ ផលប្រយោជន៍របស់ រុក្ខជាតិអង់ស្យូស្ពែមមាន៖ជាអាហាររបស់មនុស្ស និងសត្វ

  • ជាឱសថសម្រាប់ព្យាបាលជំងឺ
  • ធ្វើជាកង់រថយន្ត (ជ័រកៅស៊ូ)
  • ជាគ្រឿងសង្ហារឹម (ឈើបេង នាងនួន)
  • ធ្វើជាក្រណាត់ ឬសរសៃអំបោះ (កប្បាស)

+ សារៈប្រយោជន៍របស់ពពួកស្រល់៖ ធ្វើជាសំណង់ ជាគ្រឿងសង្ហារឹម ចម្រាញ់ធ្វើប្រេង សម្រាប់លាបផ្ទះ គ្រាប់ធ្វើជាអាហាររបស់សត្វករកេរ និងបក្សីមួយចំនួន។

សំណួរ

  • តើផ្នែកផ្សេងៗរបស់ផ្កាមានអ្វីខ្លះ ?
  • តើកញ្ចុំកេសរឈ្មោលចែកជាប៉ុន្មានផ្នែក? អ្វីខ្លះ?
  • តើស៊ីឡែមនិងផ្លូអែមមាននាទីដូចម្តេច?
  • តើគេសម្គាល់រុក្ខជាតិឌីកូទីលេដូនបានដោយសារអ្វីខ្លះ?
  • ចូរពណ៌នាពីសារៈប្រយោជន៍របស់ពពួកស្រល់។
  • តើរុក្ខជាតិអង់ស្យូស្ពែមមានប្រយោជន៍អ្វីខ្លះ? ចូរលើកឧទាហរណ៍ឲ្យបានបី ។
  • ហេតុអ្វីបានជាគេហៅរុក្ខជាតិម៉ូណូកូទីលេដូន?
  • តើឌីកូទីលេដូនជាអ្វី?
  • តើគេសម្គាល់រុក្ខជាតិម៉ូណូកូទីលេដូនដោយសារអ្វីខ្លះ?
  • តើគេសំគាល់រុក្ខជាតិឌីកូទីលេដូនបានដោយសារអ្វីខ្លះ?
  • តើត្នោតជារុក្ខជាតិម៉ូណូកូទីលេដូនរឺឌីកូទីលេដូន? ពីព្រោះអ្វី?
  • រុក្ខជាតិដើមមាន ៦ ស្រទាប់ និងស្លឹកទ្រនុងស្រប តើវាជារុក្ខជាតិអ្វី?

 

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១២

មេរៀនទី២៖ អង់ស្យូស្ពែម

1
មេរៀនទី២៖ អង់ស្យូស្ពែម (មេរៀនសង្ខេប)

សំណួរ ចម្លើយ

1
តើផ្នែកផ្សេងៗរបស់ផ្កាមានអ្វីខ្លះ ?
2
តើកញ្ចុំកេសរឈ្មោលចែកជាប៉ុន្មានផ្នែក? អ្វីខ្លះ?
3
តើស៊ីឡែមនិងផ្លូអែមមាននាទីដូចម្តេច?
4
តើគេសម្គាល់រុក្ខជាតិឌីកូទីលេដូនបានដោយសារអ្វីខ្លះ?
5
ចូរពណ៌នាពីសារៈប្រយោជន៍របស់ពពួកស្រល់។
6
តើរុក្ខជាតិអង់ស្យូស្ពែមមានប្រយោជន៍អ្វីខ្លះ? ចូរលើកឧទាហរណ៍ឲ្យបានបី ។
7
ហេតុអ្វីបានជាគេហៅរុក្ខជាតិម៉ូណូកូទីលេដូន?
8
តើឌីកូទីលេដូនជាអ្វី?
9
តើគេសម្គាល់រុក្ខជាតិម៉ូណូកូទីលេដូនដោយសារអ្វីខ្លះ?
10
តើគេសំគាល់រុក្ខជាតិឌីកូទីលេដូនបានដោយសារអ្វីខ្លះ?
11
តើត្នោតជារុក្ខជាតិម៉ូណូកូទីលេដូនរឺឌីកូទីលេដូន? ពីព្រោះអ្វី?
12
រុក្ខជាតិដើមមាន ៦ ស្រទាប់ និងស្លឹកទ្រនុងស្រប តើវាជារុក្ខជាតិអ្វី?

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
បញ្ចីចូលចិត្ត
ចុះឈ្មោះ: 2
មេរៀន: 13
កម្រឹត: វិទ្យាល័យ