Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ជំពូកទី១៖ ភពផែនដី , មេរៀនទី៤៖ ផ្លាកតិចតូនិច

គ្រូបង្រៀន
លោកគ្រូ អ៊ី
2 នាក់ បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដីវិទ្យា សំណួរ ចម្លើយ ថ្នាក់ទី១០,១១,១២

ជំពូកទី១៖ ភពផែនដី

មេរៀនទី៤៖ ផ្លាកតិចតូនិច

មេរៀនសង្ខេប

  • ទ្រឹស្ដីទ្វីបរសាត់បានពន្យល់ពីភាពស៊ីគ្នារវាងទ្វីបអាមេរិចខាងត្បូងនិងទ្វីបអាព្រិច និងហេតុការណ៏សង្ស័យជាច្រើនទៀតផងដែរ ។ ប៉ង់សៀ ជាបណ្ដុំនៃទ្វីបកាលពី245លានឆ្នាំមុននិងបែកចេញពីគ្នាកាលពិ 225លានឆ្នាំមុន ។
  • ភស្តុតាងគម្លាតបាតសមុទ្រ បានពីភាពបញ្ច្រាសនៃម៉ាញេទិចក្នុងបាតសមុទ្រកំអែភ្នំ និងការខួងគំរូសិលា ។ កម្លាំងទ្រនុងរុញ ចលនាវិលវល់ និងកម្លាំងទំនាញ របស់មណ្ឌលថ្មធ្វើឱ្យផ្លាកតិចតូនិចមានចលនា ។
  • គេចែកព្រំដែនផ្លាកទិចតូនិចជាបីប្រភេទគឺព្រំដែន ជំនូបគ្នា ព្រំដែនបែកចេញពីគ្នា និងព្រំដែនជ្រួស ។ ទិន្នន័យទទួលបានពីការអង្កេតរបស់ផ្កាយរណបបង្ហាញថាផ្លាកតិចតូនិចខ្លះធ្វើចលនាជាមធ្យម 3សង់ទីម៉ែត្រក្នុងមួយឆ្នាំ។

សំណួរ ចម្លើយ ផែនដីវិទ្យា ថ្នាក់ទី១១

  • តើអ្នកវិទ្យាសាស្រ្តប្រើប្រាស់ភស្តុតាងអ្វីខ្លះ ដើម្បីពន្យល់ពីការ រសាត់នៃទ្វីប ?
  • ចូរពន្យល់ថា ហេតុអ្វីបានជាទ្រឹស្តីទ្វីបរសាត់របស់លោកវេសនី មិនត្រូវបានគេទទួលស្គាល់នៅលើកដំបូង ?
  • ចូរពណ៌នាពីកម្លាំងបីដែលបណ្តាលឲ្យផ្លាកតិចតូនិចធ្វើចលនា ។
  • តើព្រំដែនជំនួបគ្នាទាំងបីប្រភេទខុសគ្នាដូចម្តេចខ្លះ ?
  • ចូរពន្យល់ពីវិធីដែលអ្នកវិទ្យាសាស្រ្តប្រើប្រាស់ក្នុងការវាស់អត្រារសាត់នៃផ្លាកតិចតូនិច ?

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១១

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 6