ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិរបស់ជីសរីរាង្គ និងជីអសរីរាង្គ? តើជីណាមួយប្រសើរជាង? ព្រោះអ្វី?
គ្រូបង្រៀន
ភូមិវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
គុណសម្បត្តិ និងគុណវិបត្តិរបស់ជីសរីរាង្គ និងជីអសរីរាង្គ
ជីសរីរាង្គ៖
- គុណសម្បត្តិ ៖ ជួយបង្កើសមត្ថភាពស្រូបយកទឹកពីដី មានឥទ្ធិពលទៅជីវិតសារពាង្គកាយរស់ក្នុងដី។
- គុណវិបត្តិ ៖ ផ្តល់សារធាតុចិញ្ចឹមយឺត ធ្វើឱ្យរុក្ខជាតិដុះយឺត
ជីអសរីរាង្គ៖
- គុណសម្បត្តិ ៖ ផ្តល់សារធាតុចិញ្ចឹមភ្លាមៗដល់រុក្ខជាតិ ធ្វើឱ្យរុក្ខជាតិលូតលាស់រហ័សទាន់ចិត្ត។
- គុណវិបត្តិ ៖ សារធាតុខ្លះរុក្ខជាតិស្រូបមិនអស់សារធាតុគីមីខ្លះរុក្ខជាតិមិនត្រូវការ នាំឱ្យនៅសល់ ដែលធ្វើឱ្យដីរឹងក្ដាំង។
ក្នុងចំណោមជីសរីរាង្គ និងជីអសរីរាង្គគឺជីសរីរាង្គប្រសើរជាង ពីព្រោះជីសរីរាង្គធ្វើឱ្យដីធូ អាចរក្សាគុណភាពដីបានល្អ ផ្ទុយពីជីអសរីរាង្គធ្វើឱ្យដីរឹងក្ដាំង ដែលនាំឱ្យខូចគុណភាព ដី។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ