News & Events
សំណួរៈ
តើអត្ដសញ្ញាណជាតិជាអ្វី?
ចម្លើយៈ
អត្តសញ្ញាណជាតិ ប្រែថាជាសេចក្ដីដឹងជាក់រឺសេចក្ដីចូលចិត្តស៊ប់ទៅលើគ្រឿងសម្រាប់សំគាល់ខ្លួនរឺក៏ជាសញ្ញាដែលអាចសំគាល់បានថាពត័មាននោះៗពិតជាមានរឺត្រូវចំលើរូបបុគ្គលរឺក៏លើវត្តុណាមួយដូចជាមនុស្ស សត្វ វត្តុ ដែនដី ប្រវត្ដិសាស្រ្ដ វប្បធម៍ .អរិយធម៍ អភិបាលកិច្ច ខ្មែរជាដើមដែលតែងតែមានអត្តសញ្ញាណផ្ទាល់ខ្លួនជានិច្ច។ម៉្យាងទៀតន័យខាងចិត្តវិទ្យាអត្តសញ្ញណជាតិរឺអត្តសញ្ញាណសង្គម គឺជាជំនឿនៃបុគ្គលម្នាក់ៗដែលថាខ្ឡួនបានរស់នៅលើទឹកដីជាមួយគ្នាមានអតីតកាលដូចគ្នាមានមនោសញ្ចោតនានិងឆន្ទៈរួមគ្នា និងដែលអាចបង្កើតបាននូវអត្តចរិតនិងទំនៀមទំលាប់មួយដោយគែកពីគ្នាជាដើម។
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!