News & Events
តើសង្រ្គោមស៊ីវិលនៅកម្ពុជាបានបង្កវិនាសកម្មអ្វីខ្លះដល់ប្រទេសជាតិ ប្រជាជននិងមាតុភូម?
- ខែកក្កដា 3, 2017
- Posted by: tangleng
- Category: សំណួរ-ចម្លើយ ប្រវត្តិវិទ្យា
សំណួរៈ
តើសង្រ្គោមស៊ីវិលនៅកម្ពុជានាសម័យសាធារដ្ឋខ្មែររយៈ ពេល៥ឆ្នាំពី ឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ បានបង្កវិនាសកម្មអ្វីខ្លះដល់ប្រទេសជាតិ ប្រជាជននិងមាតុភូម?
ចម្លើយៈ
សង្រ្គោមស៊ីវិលនៅកម្ពុជានាសម័យសាធារដ្ឋខ្មែររយៈ ពេល៥ឆ្នាំពី ឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ បានបង្កវិនាសកម្មដល់ប្រទេសជាតិនិងមាតុភូមិដូចជា៖
- ប្រទេសជាតិទាំងមូលក្លាយជាទីរហោស្ថានអំពើចោរកម្មហឹង្សា អាណាធិតេយ្យការ អត់ឃ្លានអតិផរណា សាច់ប្រាក់ និងទំនិញ…………។
- កុមារជាច្រើនត្រូវបានស្លាប់ជាបន្ដបន្ទាប់ដោយសារការអត់ឃ្លាន.និងជំងឺ…។
- ប្រជាជនកម្ពុជានៅតាមបណ្ដោយខេត្ដមូយចំនួនភ័យខ្លាចហើយភៀសខ្លួនមកភ្នំពេញ
- ប្រជាជនកម្ពុជាជាង១លាននាក់បានត្រូវស្លាប់និងរបួស
- បំផ្លាញគេដ្ឋានរចនាសម្ព័នសង្គមនិងសេដ្ឋកិច្ចពី៧០%ទៅ៨០%ត្រូវបានបំផ្លាញទាំងស្រុង។
- វាលស្រែក្លាយជាចម្ការមីន និងរណ្ដៅគ្រប់បែក បឺ ៥២(B-52)
- បំផ្លាញឫសគល់ប្រព័ន្ធអប់រំពោលគឺសិក្សាទាំងអស់ ត្រូវបានបិទទ្វាលែងដំណើរការ
- សំណង់អគារសាធាណៈ រោងចក្រឧស្សាហកម្មនិង ចម្ការកៅស៊ូត្រូវបានបំផ្លាញនិងបាត់បង់
- ធ្វើឲ្យសង្គមជាតិទំាងមូលមានលក្ខណៈអសកម្មក្នុងការអភិឌ្ឍន៍ជាតិ។
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!