News & Events
តើច្បាប់ជាអ្វី? ច្បាប់ និងសិទ្ធខុសគ្នាដូចប្តេច?
- ខែមិថុនា 22, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរៈ
តើច្បាប់ជាអ្វី? ច្បាប់ និងសិទ្ធខុសគ្នាដូចប្តេច?
ចម្លើយៈ
ច្បាប់ ជាបញ្ញត្តិកំណត់ដោយរដ្ឋ ដែលមានភាពទៀតទាត់ត្រឹមត្រូវ អោយពលរដ្ឋក្នុងសង្គមនីមួយៗគោរពតាម។ ច្បាប់សង្គមនីមួយៗអាចមានភាពផ្សេងៗគ្នា តាមភាពជាក់ស្តែងនៃប្រទេសនោះ។
ច្បាប់ ជាសីលអំនាចមួយ ឬជាអ្វីដែលហាមនិងការពារ។
ច្បាប់និងសិទ្ធិខុសគ្នាត្រង់៖
ច្បាប់ |
សិទ្ធិ |
· កើតឡើងដោយមនុស្សជាអ្នកបង្កើត · ជនណាប្រព្រឹត្តបទល្មើសត្រូវទទួលទោសតាមច្បាប់ · មនុស្សគ្រប់ជាតិសាសន៍ត្រូគោរពច្បាប់សង្គមនិងប្រទេស |
· មនុស្សគ្រប់រូបមានសិទ្ធិពីកំណើត · ជនណាប្រើសិទ្ធិរបស់ខ្លួនរំលោភលើអ្នកដទៃចាត់ទុកថាឬំលោភសិទ្ធិឬរំលោភច្បាប់ · មនុស្សគ្រប់ជាតិសាសន៍កគឺមានសិទ្ធិរស់នៅលើទឹកដីខ្លួនសិទ្ធិរស់នៅមានជីវិត ជ្រើសរើសមុខរបរ ទទួលបានការអប់រំស្របច្បាប់និងជ្រើសរើសគូស្រករខ្លួនឯង |
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!