News & Events
48. តើអំពើហឹង្សាជាអ្វី? បណ្តាលមកពីកត្តាអ្វីខ្លះ? មានផលវិបាកអ្វីខ្លះ? តើគ្រូបង្រឿនអាចមានអំពើហឹង្សាដែរឬទេ?ព្រោះអ្វី?
- ខែកក្កដា 9, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរ
តើអំពើហឹង្សាជាអ្វី? បណ្តាលមកពីកត្តាអ្វីខ្លះ? មានផលវិបាកអ្វីខ្លះ?តើគ្រូបង្រឿនអាចមានអំពើហឹង្សាដែរឬទេ?ព្រោះអ្វី?
ចម្លើយៈ
ក. អំពើហឹង្សា ជាអំពើរំលោភបំពានដែលកើតឡើងក្នុងគ្រួសារធ្វើឲ្យឈឺចាប់ផ្លូវកាយនិងផ្លូវចិត្តដល់សមាជិកគ្រួសាររបស់ខ្លួន។ អំពើហឹង្សាមានបួនប្រភេទគឺ
- ហឹង្សាផ្លូវកាយ វាយដំធាក់ច្រំបង្កជារបួសស្នាម
- ហឹង្សាផ្លូវចិត្ត បង្កការឈឺចាប់ដោយប្រើការបញ្ឈឺជេរបញ្ចោរដៀមដាមប្រមាថមើលងាយរើសរើង
- ហឹង្សាលើផ្នែកសេដ្ឋកិច្ច
- ហឹង្សាលើផ្លូវភេទ
ខ. ហឹសាទាំងនេះបណ្តាលមកពី
កត្តាធម្មជាតិ៖ ស្រ្តីមានកម្លាំងខ្សោយជាងបុរស
កត្តាបុគ្គល៖ ជាមនុស្សដែល
- គិតថាខ្លួនជាអ្នកមានអំណាចនៅក្នុងគ្រួសារ
- គិតថាប្រពន្ធជាអ្នកបម្រើក្នុងគ្រួសារ ត្រូវតែស្តាប់បង្គាប់ប្តីគ្មានសិទ្ធតវ៉ាឬជជែកវែកញែក
- មិនស្តាប់យោបល់អ្នកដទៃនិងមិនចូលចិត្តការផ្តល់យោបល់ពីភរិយា
- មានចិត្តឆាប់ខឹងមួរម៉ៅនិងឆេវឆាវ
- និយមប្រើអណាចជាប្តីដើម្បីគ្រប់គ្រងប្រពន្ធឬធ្វើឲ្យប្រពន្ធខ្លាច
- មានទម្លាប់មើលងាយសមត្ថភាពស្រ្តីភេទពិសេសស្រី្តជាប្រពន្ធ
- មិនទទួលខុសត្រូវលើតួនាទីនិងកាតព្វកិច្ចរបស់ខ្លួននៅក្នុងគ្រួសារ
- គិតថាប្រពន្ធជាកម្មសិទ្ធរបស់ខ្លួននិងប្រើអំពើហឹសាដើម្បីដោះស្រាយបញ្ហានៅក្នុងគ្រួសារ
- គិតថាការវាយតំប្រពន្ធជាការប្រៀនប្រដៅតែប៉ុណ្ណោះគ្មានច្បាប់ដាក់ទោសឡើយ
- អត្តចរិកពីកំណើត៖ កាចសាហាវយង់ឃ្នងប្រចណ្ឌ អវិជ្ជាគ្មានចំណេះដឹង ខ្វះការពិចារណាទុទិដ្ឋិនិយម ចូលចិត្តសេពគ្រឿងញៀននិងល្បែងស៊ីសង
- កិលេសតណ្ហា៖ មមៃទៅលើការបម្រើផ្លួវភេទក្នុងកម្រឹតខ្ពស់ ស្មារតីមិននឹងនរមានរោគចិត្តអរម្មណ៍រវើរវាយ និកម្មភាពត្រូវបណ្តេញចេញពីការងារ គ្មានប្រាក់ចំណូលខ្វះប្រាក់ដើម្បីចំណាយប្រចាំថ្ងៃ អាពាហ៍ពីពាហ៍វ័យក្មេងពេក ជីវភាពគ្រួសារក្រីក្រសមាជិកច្រើនចំណាយច្រើនការរកប្រាក់មកផ្គត់ផ្គង់គ្រួសារមិនគ្រប់
កត្តាទំនៀមទំលាប់ប្រពៃណី
- ឲ្យតម្លៃមិនស្មើគ្នារវាងបុរសនិងស្រ្តីមានតួនាទីជាមេគ្រួសារស្រ្តីមេផ្ទះ
- ឲ្យតម្លៃបុរសជាមាសទឹកដប់ស្រ្តីដូចសាច់កំណាត់សងាយប្រលាក់ឬហើរពណ៌
- ណែនាំប្រដៅឲ្យស្រ្តីគោរពប្តីទោះប្តីវាយជេរស្តីក៏ដោយ មិនត្រូវយករឿងក្នុងផ្ទះទៅប្រាប់អ្នកដទៃឬឪពុកម្តាយខ្លួនឯងក៏ដោយនាំឲ្យខូចកិត្តិយសប្តី
- ណែនាំស្រ្តីមិនឲ្យចុះចោលដំណេក ឬផ្ទះសម្បែងទោះក្នុងករណីមានហឹសាក្នុងគ្រួសារក៏ដោយ
- ណែនាំស្រីស្តាប់បង្គាប់ប្តីនិងត្រូវចេះផ្គាប់ចិត្តប្តីជាដាចខាត
- យល់ថាស្រីមេម៉ាយជាច្រើនចំណាយមាត់ញាតិ(ក្រមុំដណ្តឹងម្តាយមេម៉ាយដណ្តឹងចិត្ត)
- មិនចង់ឲ្យមានស្រីមេម៉ាយច្រើនព្រោះស្រ្តីជាប្រពន្ធរស់ដោយសារប្តីចិញ្ចឹម
កត្តាសង្គម
- ចាត់ទុកអំពើហឹសាជារឿងធម្មតាជារឿងបញ្ហាផ្ទៃក្នុងរបស់គ្រួសារគេជាបញ្ហាឯកជន
- ថ្ងៃនេះគេឈ្លោះថ្ងៃស្អែកគេជានាត្រូវគ្នាវិញ
- មិនត្រូវលូកដៃទៅក្នុងបញ្ហាផ្ទៃក្នុងគ្រួសារអ្នកដទៃពេលគេត្រូវគ្នាវិញកំហុសធ្លាក់លើអ្នកជួយទាំអស់
- បើជួយអន្តរាគមន៍ខ្លាំងគ្រូសារនោះនឹងលែងលះគ្នាសង្គមមិនចង់ឲ្យគ្រួសារបែកបាក់គ្នា
- អំពើហឹសាក្នុងគ្រួសារកម្របណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងណាស់
- ប្តីវាយប្រពន្ធគឺក្រាន់ប្រៀនប្រដៅណែនាំដូចចៅហ្វាយណែនាំស្តីបន្ទោសកូនចៅ
កត្តាច្បាប់
- ពុំទាន់មានច្បាប់ស្តីពីអំពើហឹសាក្នុងគ្រួសារឲ្យមានលក្ខណៈត្រឹមត្រូវនៅឡើយ
- គេចាត់ទុកអំពើហឹសាក្នុងគ្រួសារជាមូលហេតុលែងលះគ្នារវាងប្រីប្រពន្ធពីរនាក់
- ការធ្វើអន្តរាគមន៍លើបញ្ហាអំពើហឹសាក្នុងគ្រួសាររបស់សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាននៅមានកម្រឹត
- តុលាការមិនចាត់ទុកអំពើហឹសាក្នុងគ្រួសារជាបទព្រហ្មទណ្ឌទេលុះត្រាតែភាគីណាមួយមានគ្រោះថ្នាក់ធ្ងន់ធ្ងរឬស្លាប់ទើបចាត់ទុកជាបទល្មើស
- និតិវិធីដោះស្រាយតម្រូវឲ្យមានការផ្សះផ្សាច្រើនដងហើយក៏គ្មានយន្តការតាមដានលើគ្រួសារដែលមានធ្វើការផ្សះផ្សារួចហើយនោះផងទេ ដូច្នេះអ្នករងគ្រោះនៅរងគ្រោះអ្នកវាយនៅវាយដំ
គ. ផលវិបាកដែលកើតពីហឹសា៖
រាងកាយ
- ស្លាកស្នាមឈឺចុកចាប់សម្រស់ឆាប់ចាស់ រោគពីប្តីមានជំងឺប្រចាំកាយនិងរឹតតែធ្ងន់ធ្ងរផ្ទៃពោះដោយចៃដន(មិនចង់បាន) បើនាងទើបនឹងឆ្លងទន្លេអាចស្លាប់បើនាងមានផ្ទៃពោះអាចរលូតស្លាប់ស្រ្តីថយចុះ
- ពិកាជួនកាលអាចឈានដល់ការបាត់បង់ជីវិតថែមទៀតផងបណ្តាលឲ្យបាត់បង់ធនធានមនុស្ស
ផ្លូវចិត្ត
- កើតមានជំងឺខាងសតិអារម្មណ៍
- ពិបាកចិត្តឆាប់ភ័យក្លាចឆាប់បាក់ស្បាតអារម្មណ៍មិននឹងនរដេកមិនបាន
- លែងខ្វល់ខ្វាយពីបញ្ហាគ្រួសារនិងកូន
- គិតថាខ្លួនជាអ្នកខុសមិនថែទាំខ្លួន
- មិនរវល់សុខភាពខ្លួន
- ធុញទ្រាន់នឹងជីវិតអាចក្លាយខ្លួនជាឃាតករឬធ្វើអត្ថឃាតខ្លួន
ឃ. ចំពោះគ្រូបង្រៀនពុំសូវមានអំពើហឹសាកើតឡើងទេ ព្រោះគ្រូបង្រៀនសុទ្ធសឹងជាអ្នកមានចំណេះដឹងនិងមានវិធីទប់ទល់អំពើហឹសាទាំងឡាយព្រមទាំងយល់ច្បាស់អំពីតួនាទីរបស់ប្តីប្រពន្ធប្រកបដោយសុភមង្គលរៀងៗខ្លួន។
សន្និដ្ឋាន អំពើហឹសាពិតជាបានធ្វើឲ្យខ្លួនឯងគ្រួសារ និងសង្គមមានភាពច្របូកច្របល់បាត់
សណ្តាប់ធ្នាប់បង្កើនបញ្ហាស្មុកស្មាញដល់សង្គមធ្វើឲ្យគ្រួសារបែកបាក់លែងលះកូនបាត់ភាពកក់ក្តៅរត់ចាកចោលពីគ្រួសារគេចវេសសាលារៀនខ្វះការអប់រំសេពគប់មិត្តខិលខូចក្រុមបងធំបង្កចលាចលដល់សង្គមថែមទៀតផង។ដើម្បីចៀសវាងអំពើហឹសាត្រូវប្រកាន់ចិត្តខន្តីជានិច្ចចេះរំងាប់អារម្មណ៍លេងកីឡាដើម្បីរំសាយកំហឹង ចេះអត់ធ្មត់យោគយល់អធ្យាស្រ័យគ្នាជាដើម។ ក្នុងពេលមានអពើហឹសាកើតឡើងអ្នកជួយអន្តរាគមមាន៖ ឪពុកម្តាយអាណាព្យាបាលចាស់ព្រឹទ្ធាចារយនិងមិត្ត ក្រុមប្រឹក្សាឃុំសង្កាត់(រដ្ឋអំណាច) ព្រះសង្ឃគ្រូពេទ្យគ្រូបង្រៀន ចៅក្រមសម្ថកិច្ចប៉ូលីសមេធាវី អង្គការក្រៅរដ្ឋាភិបាល។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!