News & Events
ហេតុអ្វីបានជាគេនិយាយថាវប្បធម៌អរិយធម៌ មិនដែលនិយាយថាសង្គមធម៌អរិយធម៌ឡើយ?
- ខែមិថុនា 12, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរ
ហេតុអ្វីបានជាគេនិយាយថាវប្បធម៌អរិយធម៌ មិនដែលនិយាយថាសង្គមធម៌អរិយធម៌ឡើយ?
ចម្លើយៈ
បានជាគេនិយាយថាវប្បធម៌អរិយធម៌ មិនដែលនិយាយថាសង្គមធម៌អរិយធម៌ព្រោះ
ពាក្យវប្បធម៌ តែងតែនៅមុខពាក្យអរិយធម៌ ព្រោះវប្បធម៌សំដៅទៅលើមនុស្សម្នាក់ៗដែលធ្វើសកម្មភាពពលកម្មនិយាយស្តីដេកដើរឈរអង្គុយគេអាចវាតំលៃបានភ្លាមទៅលើអ្នកនោះថាមានកំរិតវប្បធម៌ទាបរឺខ្ពស់។
ចំនែកឯសង្គមធម៌ វិញពំសូវនិយាយជាប់និងពាក្យអរិយធម៌ទេព្រោះសង្គមធម៌តែងស្ថិតនៅជាប់ជានិចជាមួយនិងសង្គមមនុស្សជានិច្ចហើយសង្គមធម៌ក៏មិនមែននិយាយអំពីមនុស្សម្នាក់ដែរ។ គេអាចស្គាល់សង្គមនៃប្រជាជននិមួយៗក្នុងសង្គមមួយលុះត្រាតែបានឆ្លងកាត់ការស្រាវជ្រាវឯកាសារផ្សេងៗទបអាចវាយតំលៃសង្គមនោះអន់រឺសង្គមនោះមានភាពជឿលឿន។
*បញ្ជាក់៖
- យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ