News & Events
វប្បធម៌ទូទៅ៖ ១៣. តើមុខព្រហ្មទាំង៤ នៅប្រាសាទបាយ័នមានអត្ថន័យយ៉ាងណាខ្លះ? ប្រាសាទនេះត្រូវបានកសាងឡើង…
- ខែមិថុនា 6, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ ១៣. តើមុខព្រហ្មទាំង៤ នៅប្រាសាទបាយ័នមានអត្ថន័យយ៉ាងណាខ្លះ? ប្រាសាទនេះត្រូវបាន កសាងឡើងនៅស.វទីប៉ុន្មាន?
ចម្លើយៈ
អត្ថន័យមុខព្រហ្មទាំង៤ នៅប្រាសាទបាយ័នមានដូចជា៖
• តំណាងព្រហ្មវិហាធម៌តាមទិសនីមួយៗ(មេត្តាខាងកើត ករុណាត្បូង មុទិតា ឧបេក្ខា)
• ជាមុខរបស់ព្រះពោធិ៍សត្វ លោកេស្វរៈ ឬ អវលោកេស្វរៈដែលតំណាងអោយព្រះបាទជ័យវរ្ម័នទី7
• មុខ4 វង់ភក្រ្តញញឹមប្រិមប្រិយ
• ញញឹមក្នុងក្តីសង្ឃឹមប្រកបដោយអាថ៍កំបាំង តាមរយៈបបួរមាត់ព្រោះព្រះពោធិ៍សាត់បានស្ថិតនៅលើជីវិតរបស់សត្វលោក
• ញញឹមព្រោះព្រះអង្គបង្រូបបង្រួម អោយមានសន្តិភាព បានស្វែងរកសេចក្តីស្ងប់ឈ្នះខ្លួនឯង ឈ្នះលើបាបធម៌
• ញញឹមព្រោះឃើញវប្បធ៌មអរិយធ៌មមួយនោះរុងរឿង
• ញញឹមព្រោះព្រះអង្គប្រោសសត្វលោក អោយឆ្លងផុតពីសេចក្តីទុកនិងផ្លូវរលត់លោក
• ភ្នែកបិទព្រឹមៗគឺកាយវិការតាំងសមាធិហៅថា មុទ្រៈវបស់ព្រះសម្មាសម្ពុទ្ធ, ប្រើបញ្ញចក្ខុដែលអាចមើលឃើញវែងឆ្ងាយគ្មានទីកំណត់, ជាការប្រមើលមើលពីជីវិតសត្វលោកដែលភព្វនិងឥតភព្វ។
ប្រាសាទបាយ័ន កសាងឡើងដោយព្រះបាទជ័យវរន្ម័ទី៧ ក្នុងគ.ស ១១៨១ដល់១២១៩គឺស្ថិតនៅពាក់កណ្តាលស.វទី១២ និងដើមស.វទី១៣។ មានកំពូល៤៩ និងកំពូលក្លោងទ្វារចូល ៥ ទៀតសរុបទាំងអស់ ៥៤កំពូល ដែលតំណាងឲ្យខេត្តក្រុងខ្មែរ ទាំង៥៤ នៅសម័យកាលនោះ។
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!