News & Events
ចូរប្រៀបធៀបអត្រាកំណើនប្រជាជនប្រទេសប្រទេសកម្ពុជា ប្រទេសជប៉ុន សហរដ្ឋអាមេរិច
- ខែមិថុនា 17, 2017
- Posted by: tangleng
- Category: សំណួរ-ចម្លើយ ភូមិវិទ្យា
សំណួរៈ
ក/នៅឆ្នាំ២០០០សហរដ្ឋអាមេរិចមានប្រជាជន២៨៣,២លាននាក់មានផ្ទៃដី៩៣៦៨ ១២គម២
ប្រទេសកម្ពុជាមានប្រជាជន១៣លាននាក់មានផ្ទៃដី១៨១ ០៣៥គម២
ប្រទេសជប៉ុនមានប្រជាជនចំនួន១២៦លាននាក់មានផ្ទៃដី៣៧៧ ៨២៩គម២
ខ/ប្រទេសកម្ពុជាមានអត្រាកំណើតប្រជាជន២,១%។ឯសហរដ្ឋអាមេរិចមានអាត្រាជាតិប្រមាណ១៦%និងអត្រាមរណ៨,៨%។
ចូរប្រៀបធៀបអត្រាកំណើនប្រជាជនប្រទេសទាំងពីរ។
ចម្លើយៈ
ក.គណនាដង់ស៊ីតេប្រជាជននៃប្រទេសនីមួយៗនៅឆ្នាំ២០០០
ដង់ស៊ីតេប្រជាជនសហរដ្ឋអាមេរិច៖
• ២៨៣២០០០០០/៩២៦៨១២៣=៣០,២៣នាក់/គម២ឫ៣០នាក់/គម២ឫ៣១នាក់/គម២
ដង់ស៊ីតេប្រជាជនកម្ពុជា៖
• ១៣០០០០០/១៨១០៣៥=៧១,៨០នាក់/គម២ឫ៧២នាក់/គម២
ដង់ស៊ីតេប្រជាជនជប៉ុន៖
• ១២៦០០០០០០/៣៧៧៨២៩=៣៣៣,៤៨នាក់/គម២ឫ៣៣៤នាក់?គម២
ខ/ប្រៀបធៀបអត្រាកំណើនប្រជាជនកម្ពុជានិងសហរដ្ឋអាមេរិច៖
• ១៦% ៨,៨%=៧,2%ឫ០,៧២%
• ដូចនេះអត្រាកំណើនប្រជាជនកម្ពុជាខ្ពស់ជាងអត្រាកំណើនប្រជាជនសហរដ្ឋអាមេរិច។
*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ដកស្រង់ចេញពី៖ សៀវភៅសំណួរ ចម្លើយភូមវិទ្យា
រៀបរៀងដោយ៖ ជា ឡុងហេង
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!