News & Events
តើការបង្កកំណើតរបស់មនុស្សមានប៉ុន្មានដំណាក់? ចូរសង្ខេបដំណាក់នូមួយៗ។
- ខែកក្កដា 6, 2017
- Posted by: tangleng
- Category: សំណួរ-ចម្លើយ ជីរវិទ្យា
សំណួរៈ
តើការបង្កកំណើតរបស់មនុស្សមានប៉ុន្មានដំណាក់? ចូរសង្ខេបដំណាក់នូមួយៗ។
ចម្លើយៈ
ការបង្កកំនើតមាន៣ដំណាក់កាល៖
១/ការឆ្លងកាត់ស្រោមអូវុល៖
ពេលដែលស្ពែម៉ាតូសូអ៊ីតជួបកោសិកាផូលីគុលដែលរុំព័ទ្ធជុំវិញអូវ៉ូស៊ីតវាធ្វើឲ្យកោសិកានេះរូញលិប។ នេះជាហេតុធ្វើឲ្យស្ពែម៉ាតូសូអ៊ីតខិតទៅជិតអូវ៉ូនស៊ីត រួចវាចោះតំបន់ប៉េលុយស៊ីតក្រោមអំពើ២៖អង់ស៊ីមបញ្ចេញដោយអាក្រូសូមនិងកំលាំរុញរបស់កន្ទុយ។
២/ការចូលនៃស្ពែម៉ាតូសូអ៊ីតនិងប្រតិកម្មរបស់អូវ៉ូស៊ីត៖
• ការជ្រៀតចូលនៃស្ពែម៉ាតូសូអ៊ីតធ្វើឲ្យមានបាតុភូត២កើតឡើង៖
• ការរំដោះចេញនៃបន្ទុកគ្រាប់តូចៗទៅក្នុងលំហចន្លោះអូវ៉ូស៊ីតនិងតំបន់ប៉េលុយ
ស៊ីតដោយបង្កបានជាភ្នាសបង្កកំណើតមួយសម្រាប់រារាំងការចូលនៃស្ពែម៉ាតូសូអ៊ីតផ្សេងទៀត។
អូវ៉ូស៊ីតII បន្ដចំណែកទី២រហូតដល់ចប់ក្លាយជាអូវ៉ូទីត(អូវុល)។
៣/ការរលាយណ្វៃយ៉ូ៖
• ណ្វៃយ៉ូកាម៉ែតពីឈ្មោលឡើងប៉ោងក្លាយជាប្រួនុយក្លេអូសញីឈ្នោលហើយវារលាយចូលគ្នាបានជាណ្វៃយ៉ូស៊ុត។បន្ទាប់មកស៊ុតចែកតាមមីតូសបានជាកោសិកាដំបូង២នៃអំប្រ៊ីយ៉ុង។
• ១.កោសិកាផូលីគុល
• ២.គោលិកាប៉ូលទី១
• ៣.លំហជុំវិញអូវ៉ូស៊ីត
• ៤.ស្ពែម៉ាតូសូអ៊ីតជួបកោសិកាផូលីគុលធ្វើឲ្យវារូញលឹប
• ៥.ស្ពែម៉ាតូសូអ៊ីតជ្រៀតចូលក្នុងប៉េលុយស៊ីត
• ៦.គ្រាប់តូចៗបញ្ចេញសារធាតុទៅក្នុងលំហជុំវិញអូវ៉ូស៊ីត
• ៧.ណ្វៃយ៉ូនៅអាណាផាសII
• ៨.ភ្នាសបង្កកំណើត ស៊ីតូប្លាអូវ៉ូស៊ីតទៅជាអូវុលដែលរួមតូច
• ១០.ប្រូនុយក្លេអូសឈ្មោល
• ១១.ប្រូនុយក្លេអូសញី
• ១២.ណ្វៃយ៉ូស៊ុត
• ១៣.គោលិកាប៉ូលទី១និងទី២
*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
*សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!
ដកស្រង់ចេញពី៖ សៀវភៅជីវវិទ្យា រៀបរៀងដោយ ជា គឹមអៀង
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!