News & Events
វិញ្ញាសា វប្បធម៌ទូទៅ ប្រឡងជ្រើសរើសសិស្សពូកែប្រចាំវិទ្យាល័យព្រះរាជសម្ភារ (១១ មករា ឆ្នាំ ២០១២)
- ខែមិថុនា 11, 2017
- Posted by: tangleng
- Category: វិញ្ញាសា វប្បធម៌ទូទៅ
ប្រឡងជ្រើសរើសសិស្សពូកែប្រចាំវិទ្យាល័យព្រះរាជសម្ភារ
សម័យប្រឡង ៖ ១១ មករា ឆ្នាំ ២០១២
វិញ្ញាសា ៖ វប្បធម៌ទូទៅ រយៈពេល ៖ ៩០ នាទី
……………………
1 . តើតម្លៃនៃអរិយធម៌ខ្មែរមានអ្វីខ្លះ ?
2 . ហេតុអ្វីបានជាបុព្វបុរសខ្មែរ កសាងប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិច ?
3 . តើព្រះពុទ្ឌសាសនានិកាយ ហីនយាន និងមហាយាន មានលក្ខណៈខុសគ្នាដូចម្តេចខ្លះ ?
4 . ហេតុអ្វីបានជារដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា ចាត់ទុកព្រះពុទ្ធសាសនា
ជាសាសនារបស់រដ្ឋ ?
5 . តើគេចែកទំនោរជាប៉ុន្មានប្រភេទ ? គឺអ្វីខ្លះ ? ចូរនិយាយពីការស្តែងចេញនៃទំនោរ ។
6 . តើទំនួលខុសត្រូវ ផ្នែកសីលធម៌ និងផ្នែកសង្គមខុសគ្នាដូចម្តេចខ្លះ ?
ដើម្បីទទួលបានវិបាកវិនិច្ឆ័យ គួរជាទីពេញចិត្ត តើត្រូវធ្វើដូចម្តេច ?
អត្ថបទ៖ តេង ឡាង
ប្រភព៖ ចម្លងតាមច្បាប់ដើម
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!