News & Events
ដើម្បីកាត់បន្ថាយភាពតានតឹង នៅលើពិភពលោកតើលោកប្រធានាធិបតី សហភាពសូវៀតកូបាឆូវ បានធ្វើដូចម្ដេចខ្លះ?
- ខែមិថុនា 16, 2017
- Posted by: tangleng
- Category: សំណួរ-ចម្លើយ ប្រវត្តិវិទ្យា
សំណួរៈ
ដើម្បីកាត់បន្ថាយភាពតានតឹង នៅលើពិភពលោកតើលោកប្រធានាធិបតី សហភាពសូវៀតកូបាឆូវ បានធ្វើដូចម្ដេចខ្លះ?
ចម្លើយៈ
ដើម្បីកាត់បន្ថាយភាពតានតឹង នៅលើពិភពលោកតើលោកប្រធានាធិបតី សហភាពសូវៀតកូបាឆូវ បានធ្វើដូចតទៅ៖
• កាត់បន្ថាយការចំណាយរបស់សហភាពសូវៀតលើប្រទេសខ្លះនៅបរទេស
• ដកកងទ័ពសហភាពសូវៀតចេញពីប្រទេសអាហ្គានីស្ថាន
• បដិសេធឈប់ផ្ដល់ជំនួយដល់រដ្ឋាផិបាលសម្ព័ន្ធភាពលើពិភពលោក
• ប្រើនយោបាយសម្រួលជាមួយលោកខាងលិចបញ្ចប់ភាពតានតឹង
• កាត់បន្ថយគ្រឿងសញ្វាវុធទាំងសងខាងឲ្យអស់ពីអ៊ីរ៉ុបតាមរយៈសន្ធិសញ្ញាវ៉ាស៊ីនតោនឆ្នាំ១៩៨៧
• កាត់បន្ថាយអាវុធនុយក្លេអ៊ែររវាងអូតង់និងវ៉ាសូវីតាមរយៈការចរចចារនៅទីក្រុងប៉ារីសឆ្នាំ១៩៩០។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។