News & Events
ដើមឈើ១០០លានដើមអាចទាញយកកាបូនបានប្រហែល១៨លានតោនក្នុងទម្រង់ជាCO2ចេញពីក្នុងបរិកាស។
- ខែមិថុនា 17, 2017
- Posted by: tangleng
- Category: សំណួរ-ចម្លើយ ផែនដីវិទ្យា
សំណួរៈ
ដើមឈើ១០០លានដើមអាចទាញយកកាបូនបានប្រហែល១៨លានតោនក្នុងទម្រង់ជាCO2ចេញពីក្នុងបរិកាស។
ក/ចូរមកស្រាយអំណះអំណាងខាងលើនេះ។
ខ/បើយ៉ាងនេះតើការបំផ្លាញព្រៃឈើមានន័យយ៉ាងដូចម្ដេច?
ចម្លើយៈ
• ក.មនុស្ស សត្វ(តាមរយៈការដកដង្ហើម)ការប្រើប្រេងឥន្ធនៈនិងផូស៊ីល…បង្កើតបរិកាស CO2ក្នុងបរិកាសជាហេតុនាំឲ្យបរិកាសកខ្វក់។តេព្រៃឈើតាមរយៈផូតូសំយោគCO2ពីបរិកាសធ្វើឲ្យបរិកាសបរិសុទ្ធវិញ។ដូចនេះព្រៃឈើជាឧបរកណ៍ធម្មជាតិដ៏សក្ដិសិទ្ថសម្រាប់ច្រោះបរិកាស(១០០លានដើមឈើស្រូបយកកាបូន១០លានតោន)។
• ខ.ដូចនេះការបំផ្លាញព្រៃឈើមានន័យថាបំផ្លាញភាវរសនៅលើផែនដីព្រោះកាលណាបរិមាណCO2កើនកម្ដៅផែនដីក៏កើននាំឲ្យមាន(ផលផ្ទះកញ្ចក់)៖
-កំណើននីវ៉ូទឹកសមុទ្រ -ប្រែប្រួលអាកាសធាតុ
-ឥទ្ធិពលលើកសិកម្ម -ឥទ្ធិពលលើសុខភាពមនសុ្សសត្វ។
*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!