News & Events
កាលណាគេក្រៀល(ដោយកាត់ពងស្វាសទាំង២ចេញ)មុនពេលពេញវ័យគ្រប់ការយើង ឃើញថាលក្ខណៈភេទបឋមនិងបន្ទាប់ត្រូវបាត់បង់ព្រមទាំងអារទៀតផង។តើលទ្ធផល នេះបង្ហាញពីនាទីរបស់ពង់ស្វាសយ៉ាងដូចម្ដេច?
- ខែកក្កដា 2, 2017
- Posted by: tangleng
- Category: សំណួរ-ចម្លើយ ជីរវិទ្យា
សំណួរៈ
កាលណាគេក្រៀល(ដោយកាត់ពងស្វាសទាំង២ចេញ)មុនពេលពេញវ័យគ្រប់ការយើង
ឃើញថាលក្ខណៈភេទបឋមនិងបន្ទាប់ត្រូវបាត់បង់ព្រមទាំងអារទៀតផង។តើលទ្ធផល
នេះបង្ហាញពីនាទីរបស់ពង់ស្វាសយ៉ាងដូចម្ដេច?
ចម្លើយៈ
• លទ្ធផលនៃការក្រៀវនេះបង្ហាញថាពងស្វាសមាននាទី២យ៉ាងៈ
• បង្កើតអ័រម៉ូនភេទដែលមាននាទីកំណត់លក្ខណៈភេទបឋមនិងភេទបន្ទាប់។ហេតុនេះកាលណាគ្មានពងស្វាសវាបាត់បង់លក្ខណៈភេទ។
• បង្កើតស្ពែម៉ាតូសូអ៊ីត។ហេតុនេះកាលណាគ្នាពងស្វាសគឺគ្មានស្ពែម៉ាតូសូអ៊ីតដែលនាំឲ្យអារ។
• ប្រដាប់បន្ដពូជស្ដ្រីស្ថិតនៅក្នុងពោះ។វាចែកជា៖
ក/ផ្នែកខាងក្នុង
• ១.អូវែៈ៖ មានពីរ។ មានមុខងារផ្ទុកផូលីគុលជាច្រើនដែលនិងរីកចំរើនជាអូវ៉ូស៊ីតនិងផលិតអរម៉ូនភេទ។
• ២.ប្រម៉ោយស្បូន៖ ជាបំពង់បត់បែននៅសងខាងស្បូន។នៅចុងម្ខាងរាងដូចឡាវបន្ដពីអូវែមកស្បូនហើយវាមាននាទីទទួលយកអូវុលដែលដាច់ចេញពីអូវែនាំមករកស្បូន។
• ៣.ស្បូន៖ ជាសរីរាង្គសាច់ដុំដែលប្រហោងកណ្ដាល។ ផ្នែកខាងលើធំភ្នាប់ទៅនឹងដៃទាំង២នៃស្បូនផ្នែកខាងក្រោមតូចមានសាច់ដុំរង្វង់សម្រាប់បិទផ្នែក
ក្រោមនៃស្បូនហៅថា “កស្បូន”។ផ្ទៃក្នុងក្រាលដោយភ្នាសសើមតំរូវនឹងការទទួលស៊ុតដែលបង្កកំណើត។
• ៤.យោនី៖ ជាសាច់ដុំមួយដែលបន្ដពីស្បូនទ្វារមាន។ប្រវែងមធ្យមពី៦ – ៨cm
នៅផ្នែកខាងក្រោមវាខ័ណ្ឌដោយសន្ទះមួយហៅថាក្រដាសព្រហ្មចារីយ៍។
ខ/ផ្នែកខាងក្រៅ៖
• ទ្វារមាសៈ ការពារយោនីដោយបបូរតូចនិងធំ។
*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
*សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!
ដកស្រង់ចេញពី៖ សៀវភៅជីវវិទ្យា រៀបរៀងដោយ ជា គឹមអៀង
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!