News & Events
៧ ចំនុច អាចជួយឲ្យសុដន់តឹងណែនតាមបែបធម្មជាតិ
- ខែកុម្ភៈ 24, 2016
- Posted by: tangleng
- Category: សុខភាព
ធម្មជាតិរបស់មនុស្ស គឺតែងតែមានភាពធ្លាក់ចុះនៃសម្រស់អាស្រ័យទៅតាមអាយុកាលម្នាក់ៗ។ មនុស្សស្រីរូបនៅលើលោកនេះសុទ្ធតែប្រាថ្នាចង់បានទម្រង់សុដន់តឹងណែនស្អាត។ ប៉ុន្តែរឿងនេះវាមិនបានដូចបំណងទៅលើមនុស្សស្រីគ្រប់់គ្នានោះទេ ភាគច្រើនវាមានបញ្ហាយាធ្លាក់ដែលកើតឡើងចំពោះស្ត្រីក្នុងវ័យច្រើនជាង ៤០ឆ្នាំ។ នៅពេលនេះ អ្នកអាចថែរក្សាសុដន់កុំឲ្យយាធ្លាក់តាមវិធីសាស្រ្តខាង ក្រោម៖
១. ធ្វើលំហាត់ប្រាណ
• អ្នកត្រូវទម្លាប់ធ្វើលំហាត់ប្រាណឲ្យបានជាប្រចាំ
• ពេលធ្វើលំហាត់ប្រាណត្រូវព្យាយាមច្របាច់ និងទាញដើមទ្រូង លើកដៃ អាវ៉ង់ និងលើកដុំដែក
• ពេលធ្វើលំហាត់ប្រាណត្រូវពាក់អាវទ្រនាប់កីឡា ឬអាវទ្រនាប់ជំនួយក្នុងពេលហាត់ប្រាណ។
២. ត្រសក់ និងស៊ុតលឿង
• យកត្រសក់បុកឲ្យម៉ត់ រួចចាក់ស៊ុតលឿង ១គ្រាប់ និងបឺរឬក្រែម១ស្លាបព្រាបាយចូល
• យកសារធាតុផ្សំដែលបានលាយលាបលើសុដន់របស់អ្នក ហើយទុករយៈពេល ១ម៉ោង
• បន្ទាប់មកលាងសម្អាតនឹងទឹកត្រជាក់។ ប្រិយមិត្តអាចធ្វើបែបនេះឲ្យបាន ១ម្តងក្នុងមួយសប្តាហ៏។
៣. ផ្លែទទឹម
• បកយកសំបកផ្លែទទឹមមកកិនឲ្យម៉ត់លាយជាមួយប្រស្ពៃខៀវ រួចដុតកម្តៅឲ្យក្តៅល្មម
• យកសារធាតុផ្សំទៅម៉ាស្សាលើសុដន់ដោយមានលក្ខណៈជាចលនារង្វង់ក្នុងរយៈពេលពី ៥ ទៅ ១០នាទីជារៀងរាល់ល្ងាចមុនពេលចូលគេង។ អ្នកអាចប្រើប្រេងគ្រាប់ផ្លែទទឹម ដើម្បីម៉ាស្សាដើមទ្រូងឲ្យបាន ២ ទៅ ៣ដងក្នុងមួយថ្ងៃក៏បាន។
៤. ស៊ុតស
• គោះបំបែកស៊ុតដោយយកតែផ្នែកសរបស់វា ហើយកូឲ្យសព្វ
• យកស៊ុតដែលកូសព្វនោះលាបនៅលើសុដន់របស់អ្នក ហើយទុករយៈពេល១ម៉ោង
• បន្ទាប់មកលាងសម្អាតជាមួយទឹកត្រសក់ ឬទឹកខ្ទឹមបារាំង មុនពេលលាងសម្អាតនឹងទឹកត្រជាក់។
៥. ប្រេងអូលីវ
• ចាក់ប្រេងអូលីវទៅលើបាតដៃ រួចញីបាតដៃទាំង២ចូលគ្នាធ្វើយ៉ាងណាឲ្យមានកម្តៅល្មម
• បន្ទាប់មកយកបាតដែទាំង២ទៅម៉ាស្សាលើសុដន់ពីក្រោមឡើងលើ ក្នុងរយៈពេលប្រហែល ១៥នាទី ដើម្បីពង្រឹងលំហូរឈាម និងជម្រុញដល់ការជួសជុលកោសិកា។ ប្រិយមិត្តអាចធ្វើបែបនេះឲ្យបាន ៤ ទៅ ៥ដង ក្នុងមួយសប្តាហ៏ ហើយអ្នកក៏អាចប្រើប្រេងដទៃផ្សេងទៀតសម្រាប់ម៉ាស្សាដូចជា ប្រេងអាល់ម៉ុង ដីឥដ្ឋ ផ្លែប័រ ឬប្រេងចូចូបា។
៦. បឹរ
• យកបឺរលាបលើសុដន់របស់អ្នកដោយធ្វើការម៉ាស្សាពីក្រោមឡើងលើ និងជាចលនារង្វង់រយៈពេលប្រហែលពី ១០ទៅ ១៥នាទី
• បន្ទាប់មកធ្វើការលាងសម្អាតជាមួយនឹងទឹកត្រជាក់។ ប្រិយមិត្តអាចអនុវត្តបែបនេះឲ្យបាន ៣ ទៅ ៤ដង ក្នុងមួយសប្តាហ៏។
៧. ប្រទាលកន្ទុយក្រពើ
ជម្រើសទី១៖
• កាត់ប្រទាលកន្ទុយក្រពើដោយយកតែសាច់
• យកសាច់ប្រទាលម៉ាស្សាលើសុដន់របស់អ្នកក្នុងចលនារង្វង់រយៈពេលប្រហែល ១០នាទី
• បន្ទាប់មកលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ប្រិយមិត្តអាចអនុវត្តបែបនេះឲ្យបាន ៣ ទៅ ៤ដង ក្នុងមួយសប្តាហ៏។
ជម្រើសទី២៖
• យកសាច់ប្រទាលកន្ទុយក្រពើលាយជាមួយ ក្រែមសម្រាប់ និងទឹកឃ្មុំ ១ស្លាបព្រាបាយដូចៗគ្នា
• លាបសារធាតុដែលបានលាយរួចលើសុដន់របស់អ្នក ទុករយៈពេល ១៥នាទី
• បន្ទាប់មកលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ប្រិយមិត្តអាចអនុវត្តបែបនេះឲ្យបាន ១ដង ក្នុងមួយសប្តាហ៏។
ប្រែសម្រួល៖ គន្ធា
ប្រភព៖ បរទេស
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!