News & Events
អ្វីទៅជាសិទ្ធអប់រំរបស់បុគ្គលម្នាក់ៗ?
- ខែមិថុនា 22, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរៈ
អ្វីទៅជាសិទ្ធអប់រំរបស់បុគ្គលម្នាក់ៗ?
ចម្លើយៈ
សិទ្ធ ជាអំនាចដែលជាប់មកពីកំនើតរៀងៗខ្លួន។
អប់រំរឺការអប់រំ ជាការធ្វើសកម្មភាពរបស់បុគ្គលដោយមានគោលបំនងច្បាស់លាស់ក្នុងការប្រើចិត្តគំនិតរបស់មនុស្សអោយបំរែបំរួលបុគ្គលិកលក្ខណៈ។
ដូចនេះ សិទ្ធអប់រំ ជាទង្វើរឺសកម្មភាពទាំងឡាយដែលមនុស្សគ្រប់រូបត្រូវទទួលបានពីបុគ្គលផ្សេងៗដើម្បីកែប្រែបុគ្គលិកសក្ខណៈរបស់ខ្លួនអោយបានកាន់តែប្រសើរ។
សិទ្ធអប់រំសំដៅទៅលើចំនុច២សំខាន់
សម័យបុរាណ៖
- នៅជំនាន់ដើមវត្តរាម គឺជាទីកន្លែងដែលផ្តល់នូវការអប់រំទូទៅដល់បុគ្គលិកមួយចំនួនដែលមានសិទ្ធទទួលបាននូវការអប់រំដូចជា សីលធម៌ ចរិយាធម៌ បច្ចេកទេស គុម្ពីរក្បួនខ្នាតផ្សេងៗ។ ឧ.ទុំទាវគឺទុំអាចធ្វើតោកលក់នៅក្នុងសម័យអង្គរការអប់រំមានការជឿនលឿនបន្ថែមទៀតព្រោះមានបណ្ឌិត សាស្រ្តាចារ្យល្បីៗដូចជា ព្រនាងឥន្រ្ទទេវីដែលព្រះនាងជាសកលវិទ្យាធិការមានសិល្បៈស្ថាបត្យកម្មល្បីៗ។ ចំនុចមួយគួរកត់សំគាល់សិទ្ធអប់រំខាងលើនេះប្រព្រឹត្តទៅបានចំពោះតែកូនប្រុសភាគច្រើនបួសជាព្រះសង្ឃ។ដូចនេះបុរសនិងនារីទទួលបាននូវសិទ្ធអប់រំមានលក្ខនៈខុសគ្នា។
សម័យទំនើប៖
- ការអប់រំតាមសាលារៀនច្រើនដែលក្មេងប្រុសក្មេងស្រីអាចចូលរៀនបានរហូតដល់មយ័បច្ចុប្បន្ន។
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!