News & Events
អរិសច្ចដែលព្រះពុទ្ធអង្គរកឃើញមាន៤ប្រការហៅថាអរិសច្ជៈឫចតុរិយសច្ចៈ។ តើអរិយសច្ចៈទំាង៤នោះមានអ្វីខ្លះ?
- ខែមិថុនា 27, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ
អរិសច្ចដែលព្រះពុទ្ធអង្គរកឃើញមាន៤ប្រការហៅថាអរិសច្ជៈឫចតុរិយសច្ចៈ។ តើអរិយសច្ចៈទំាង៤នោះមានអ្វីខ្លះ?
ចម្លើយៈ
អរិយសច្ចណានិយាយពីទុក្ខធំៗទំាងឡាយ២គឺ តណ្ហា និងអវិជ្ជាសុំ
អរិយសច្ចៈទំាង៤គឺ៖
ទុក្ខអរិយសច្ចៈ
សមុទយអរិយសច្ចៈ
និរោអរិយសច្ចៈ
មគ្គអរិសច្ចៈ
សមុទយអរិយសច្ចៈបានបង្ហាញថាឫសឝល់នៃទុក្ខពិតប្រាកដធំទំាងពីរគឺៈ”តណ្ហានិងអវិជ្ជា”។
អវិជ្ជា គឺសេចក្ដីល្ងង់ខ្មៅ ឫដឹងដែលមិនយល់នូវហេតុដែលនំាឲ្យមានទុក្ខ។អវិជ្ជានេះនំាឲ្យកើតតណ្ហាឡើង។តណ្ហាគឺសេចក្ដីស្រេកឃ្លាន សេចក្ដីប្រាថ្នាសេចក្ដីលោភចង់បានបានអ្វីៗគ្រប់បែបយ៉ាងមិនចេះចប់។
តណ្ហា ជាឫសគល់ចម្បងនំាឲ្យមានទុក្ខគ្រប់ប្រការ ហើយនំាឲ្យមានកំណើតថ្មីបន្តគ្នាឥតដាច់។
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!