News & Events
ហេតុអ្វីបានជាត្រូវសិក្សាមុខវិជ្ជាទស្សនវិជ្ជាសីលធម៌?
- ខែមិថុនា 30, 2017
- Posted by: tangleng
- Category: សំណួរ-ចម្លើយ សីលធម៌ ពលរដ្ឋ
សំណួរៈ
ហេតុអ្វីបានជាត្រូវសិក្សាមុខវិជ្ជាទស្សនវិជ្ជាសីលធម៌?
ចម្លើយៈ
តាមលោកធីថឺស(titus)បានបង្ហាញពីសារៈសំខាន់នៃទស្សនវិជ្ជាសីលធម៌ថាៈ
• ទស្សនវិជ្ជាសីលធម៌ប្រាប់យើងយ៉ាងច្បាស់ថាហេតុអ្វីបានជាអំពើមួយល្អប្រសើរជាងអំពើមួយទៀត។
• ទស្សនវិជ្ជាសីលធម៌ស្វែងរកគោលការណ៍នៃការប្រព្រឹត្ដប្រកបដោយបញ្ញហើយធ្វើឲ្យជិវិតរស់នៅប្រកបដោយសីលកុសលខ្ពស់។
• ទស្សនវិជ្ជាសីលធម៌រិះគន់និងវាយតម្លៃប្រកបដោយសីលធម៌នូវអំពើប្រកបដោយសីលធម៌និងប្រព័ន្ធទស្សនវិជ្ជាសីលធម៌ដើម្បីរកឲ្យឃើញនូវអំពើជាកុសលនិងជាអកុសលក្នុងជិវតរស់នៅរបស់មនុស្ស
• ទស្សនវិជ្ជាសីលធម៌បង្ហាញនូវតម្លៃពិតនៃជិវិតវាប្រឹងប្រែងបង្កើនន័យសិលធម៌របកគំហើញនៃតម្លៃពិតរបស់ជិវិតនិងញុំាងឲ្យមនុស្សរួមគ្នាដើម្បីស្វែងរកតម្លៃទាំងនេះ។
*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
*សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
*សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!
ប្រភព៖ សំណួរ ចម្លើយសីលធម៌ ពលរដ្ឋវិជ្ជា
រៀបរៀងដោយ៖ រឿង វណ្ណា, អ៊ូច សុគន្ណ
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!