News & Events
ហេតុដូចម្តេចម្តេចបានជាគេនិយាយថា អវិជ្ជានិង តណ្ហាជាសត្រូវនៃឧត្តមគតិ?
- ខែមិថុនា 13, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរ
ហេតុដូចម្តេចម្តេចបានជាគេនិយាយថា អវិជ្ជានិង តណ្ហាជាសត្រូវនៃឧត្តមគតិ?
ចម្លើយៈ
- អវិជ្ជា ជាភាពល្ងង់ខ្លៅ គ្មានចំណោះដឹងខ្វះការអប់រំ
- តណ្ហា ចំណង ការលោភលន់សេចក្តីប៉ងប្រថ្នា កាជប់ជំពាក់ ការត្រេកត្រអាល។
- ឧត្តមគតិ គំនិតល្អប្រពៃ គំនិតខ្ពង់ខ្ពស់ គំនិតថ្លៃថ្លា ដំណើការគឹតបានត្រឹមត្រូវ។
បានជាគេនិយាយថា អវិជ្ជានិង តណ្ហាជាសត្រូវនៃឧត្តមគតិព្រោះ៖
- ភាពល្ងង់ខ្លៅធ្វើឲ្យបាត់បង់កេត្តិយសបាត់បង់តំលៃជាមនុស្សគ្មានការរីកចំរើន បាត់បង់សីលធម៌
- ធ្វើឲ្យមនុស្សលោភលន់និងចង់មានចងបានហួសហេតុ ប្រាស់ចាកសីលធម៌ ប្រាស់ចាក
- ច្បាប់រដ្ឋដែលជាហេតុនាំដល់សេចក្តីវិនាស។
- ធ្វើឲ្យមនុស្សប្រព្រឹតអំពើអសកម្មក្នុងសង្គម ដូចជាជួញដូរមនុស្ស គ្រឿងញាណ ចោប្លន់….។
- ធ្វើឲ្យគ្រួសារ សហគមន៍ ប្រទេជាតិ ឈាន់ចូលភាពអនាធិប្បតេយ្យ។
*បញ្ជាក់៖
- យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!