News & Events
វិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជាចែកចេញជាប៉ុន្មានផ្នែក? ចូររៀបរាប់។
- ខែមិថុនា 8, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ ២០. វិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជាចែកចេញជាប៉ុន្មានផ្នែក? ចូររៀបរាប់។
ចម្លើយៈ
វិស័យទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជាចែកចេញជា៥ផ្នែកគឺ៖
• ទេសចរណ៍វប្បធម៌ៈ ការធ្វើដំណើរកំសាន្តតាមតំបន់ដែលមានប្រាសាទបុរាណ វត្តអារាម សារមន្ទី ទីកន្លែងសក្ការៈបូជា ប្រពៃណីទំនៀមទំលាប់ ល្បែងប្រជាប្រិយ
របាំប្រជាប្រិយ សំលៀកបំពាក់ជាដើម។
• ទេសចរណ៍ធម្មជាតិៈ ការធ្វើដំណើរកំសាន្តតាមតំបន់ដែលមានសម្រស់ធម្មជាតិទូទៅ
បរិស្ថាននៃតំបន់ដែលបានការពារសត្វព្រៃ មច្ឆាជាតិនិងរបៀបគ្រប់គ្រង ការរស់នៅ ជំនឿប្រពៃណីទំនៀមទំលាប់នៃជនជាតិភាគតិច។
• ទេសចរណ៍អរូបីៈ ការធ្វើដំណើរកំសាន្តទៅតំបន់ដែលទាក់ទងទៅនឹងសាសនា អ្នកតា។
• ទេសចរណ៍កែច្នៃៈ ការធ្វើដំណើរកំសាន្តទៅតាមតំបន់ដែលបានប្រែក្លាយទៅជារមណី យដ្ឋាន កន្លែងកំសាន្ត មជ្ឍមណ្តលកីឡា និង កន្លែងមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ដូច ជាឆ្នេរសមុទ្រជាដើម។
• ទេសចរណ៍ជំនួញៈ ការធ្វើដំណើរកំសាន្តលំហែរបស់អ្នកបណ្តាក់ទុន ដើម្បីស្វែងរក ទីកន្លែងសំរាប់វិនិយោគ បញ្ហាទាក់ទងទៅនឹងវិស័យឧស្សាហកម្មទេសចរណ៍។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!