News & Events
វិញ្ញាសា វប្បធម៌ទូទៅ ប្រលងគរុនិស្សិត បរិ.បូក១ (០២ តុលា ២០១១)
- ខែមិថុនា 12, 2017
- Posted by: tangleng
- Category: វិញ្ញាសា វប្បធម៌ទូទៅ
ប្រលងគរុនិស្សិត បរិ.បូក១ (២០១១)
សម័យប្រលង ថ្ងៃ ០២ តុលា ២០១១
រយៈពេល ៩០នាទី (១០ពិន្ទុ)
វិញ្ញាសាៈ វប្បធម៌ទូទៅ
……………………
សំណួរ
១. ចូរអ្នកពន្យល់អំពីប្រវត្តិកំណើតជំនឿសាសនា ។ (១ពិន្ទុ)
២. ចូរអ្នកសង្ខេបប្លង់ពុទ្ធប្រវត្តិមានប៉ុន្មានដំណាក់កាល និងមានឈ្មោះអ្វីខ្លះ? (២ពិន្ទុ)
៣. ហេតុដូចម្តេចបានជាកបិលមហាព្រហ្មកាត់ក្បាល? ចូរពន្យល់ឲ្យបានពិស្តារ។ (២ពិន្ទុ)
៤. ហេតុដូចម្តេចបានជាប្រជាជនខ្មែរធ្វើពិធីបុណ្យភ្ជុំបិណ្ឌ? ចូរអ្នកសរសេរឲ្យបានទូលំទូលាយ៊ (២ពិន្ទុ)
៥. កាកបាទក្រហមកម្ពុជាបានបង្កើតឡើងនៅថ្ងៃ ខែ ឆ្នាំ ណា? ក្នុងគោលបំណងអ្វី? (១ពិន្ទុកន្លះ)
៦. ច្បាប់ស្តីអំពីអំពើពុករលួយ បានប្រកាសឲ្យអនុវត្តន៍នៅ ថ្ងៃ ខែ ឆ្នាំ ណា? (១ពិន្ទុកន្លះ)
អត្ថបទ៖ តេង ឡាង
ប្រភព៖ ចម្លងតាមច្បាប់ដើម
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!