News & Events
វិញ្ញាសា វប្បធម៌ទូទៅ ថ្នាក់ទី៩ និងទី១២ ប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស (១ មេសា ២០១១)
- ខែមិថុនា 16, 2017
- Posted by: tangleng
- Category: វិញ្ញាសា វប្បធម៌ទូទៅ
ប្រលងជ្រើសរើសសិស្សពូកែទូទាំងប្រទេស
ផ្នែកអក្សរសិល្បិ៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងទី១២
សម័យប្រលង៖ ១ មេសា ២០១១
វិញ្ញាសា វប្បធម៌ទូទៅ ថ្នាក់ទី ៩
(រយៈពេល ១២០នាទី ពិន្ទុ ១០០)
……………………
I. (30ពិន្ទុ) ក្នុងការដោះស្រាយទំនាស់អាចមានស្ថានភាពបី កើតឡើង គឺស្ថានភាព ឈ្នះ-ចាញ់ ស្ថានភាព ឈ្នះ-ឈ្នះ និងស្ថានភាព ចាញ់-ឈ្នះ។
១. ចូរបង្ហាញពីលក្ខណៈ នៃស្ថានភាពនីមួយៗ។
២. ក្នុងស្ថានភាពនីមួយៗ តើភាគីទំនាស់មានអារម្មណ៍ដូចម្តេចខ្លះ?
II. (30ពិន្ទុ) តើគ្រោះថ្នាក់ចរាចរណ៍ អាចបណ្តាលមកពីកត្តាអ្វីខ្លះ? ចូររៀបរាប់និងពន្យល់?
III. (40ពិន្ទុ) តើវត្តអារាមមានតួនាទីដូចម្តេចខ្លះ ចំពោះសហគមន៍?
អត្ថបទ៖ តេង ឡាង
ប្រភព៖ ចម្លងតាមច្បាប់ដើម
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!