News & Events
វិញ្ញាសាវប្បធម៌ទូទៅ ប្រឡងចូលបម្រើការងារ ក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ (ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០០៩)
- ខែមិថុនា 18, 2017
- Posted by: tangleng
- Category: វិញ្ញាសា វប្បធម៌ទូទៅ
ប្រឡងជ្រើសរើសមន្ត្រីរាជការឲ្យចូលបម្រើការងារ
ក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ
វិញ្ញាសាវប្បធម៌ទូទៅ កម្រិតបឋម
កាលបរិច្ឆេទ៖ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០០៩
(រយៈពេល ២ ម៉ោង)
……………………
1. ដូចម្ដេចដែលហៅថាផ្លូវជនបទ? (១៥ ពិន្ទុ)
2. ចូរអ្នកបង្ហាញអំពីផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន? (១៥ ពិន្ទុ)
3. តើមានកត្តាអ្វីខ្លះ ដែល បង្កឲ្យមានគ្រោះថ្នាក់ចរាចរ? តើអ្នកមានវិធានការយ៉ាងណាខ្លះ ដើម្បី បង្ការគ្រោះថ្នាក់ទាំងនោះ? (១៥ ពិន្ទុ)
4. តើប្រាសាទព្រះវិហារកសាង ដោយព្រះមហាក្សត្រណា? នៅគ្រិស្តសករាជណា? តើប្រទេសថៃបានលើកកងទ័ព ចូលកាន់កាប់ប្រាសាទព្រះវិហារនៅឆ្នាំណា? តើតុលាការយុត្តិធម៌ អន្តរជាតិ (International Court of Justice) បាន កាត់ក្ដីឲ្យថៃប្រគល់ប្រាសាទព្រះវិហារមកប្រទេសកម្ពុជា វិញ នៅឆ្នាំណា?តើប្រាសាទព្រះវិហារត្រូវបានអង្គការ បញ្ចូលជា បេតិកភណ្ឌពិភពលោក នៅថ្ងៃខែឆ្នាំណា? (៥ ពិន្ទុ)
អត្ថបទ៖ តេង ឡាង
ប្រភព៖ ចម្លងតាមច្បាប់ដើម
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!