News & Events
វប្បធម៌ទូទៅ៖ ៧.គេតែងតែពោលថា « យុវជនជាទំពាំងស្នងឬស្សី » ។ តើអ្នកមានគោលបំណង…
- ខែមិថុនា 4, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ ៧.គេតែងតែពោលថា « យុវជនជាទំពាំងស្នងឬស្សី » ។ តើអ្នកមានគោលបំណងយ៉ាងណា ដើម្បីឲ្យកុមារ យុវជនក្លាយជាទំពាំងស្នងឬស្សីពិតប្រាកដព្រមទាំងឲ្យពួកគេយល់ច្បាស់អំពីអត្តសញ្ញាណជាតិខ្មែរ?
ចម្លើយៈ
ក.កុមារ គឺជាក្មេងមានអាយុក្រោម១៨ឆ្នាំ ជាសសរទ្រូងនៃប្រទេសជាតិ និងជាអ្នកបន្តវេនពី មនុស្សចាស់។ កុមារប្រៀបបានទៅនឹងក្រដាសសស្អាតងាយនិងប្រលាក់បើសិនជាយើងធ្វើការ អប់រំខុសវានឹងទទួលបានលទ្ធផលមិនល្អដល់ប្រទេសជាតិទៅអនាគត។
យុវជន គឺជាមនុស្សដែលកំពុងលូតលាស់ខាងកាយសម្បទា បញ្ញាស្មារតីប្រៀបបានទៅនឹងទំពាំងស្នងឬស្សី ពន្លកដែលនឹងត្រូវក្លាយជាដើមឬស្សី។ ជាមនុស្សត្រូវអភិវឌ្ឍដើម្បីក្លាយជាយុវជនល្អពលរដ្ឋល្អ។
កុមារយុវជន ប្រៀបដូចជាពន្លកនៃដើមឬស្សី ជាទំពាំងស្នងឬស្សីបើចង់ឲ្យពន្លកនៃដើមឬស្សីល្អទំពាំងល្អនិងក្លាយទៅជាឬស្សីល្អ លុះត្រាតែមានការថែទាំល្អនោះទើបក្លាយជាយុវជនល្អ កុមារល្អ ពលរដ្ឋល្អដែលត្រូវបន្តវេនពីមនុស្សចាស់ ។ គោលបំណងសំខាន់ត្រូវមានខ្លឹមសារដូចតទៅ៖ដើម្បីកសាងខ្លួនឲ្យទៅជាមនុស្សពេញលេញដែលមានការរីកចំរើនលូតលាស់គ្រប់ផ្នែកព្រមៗ គ្នា (ទាំងអាយុ ចំណេះដឹង កាយប្រាជ្ញា) ប្រកបដោយតុល្យភាពរវាងបញ្ញាស្មារតី ភាពឆ្លាត វៃ សញ្ចេតនា និងរូបរាងកាយៈ
• មានចំណេះដឹងទូលំទូលាយប្រាជ្ញាឈ្លាសវៃ
• មានសីលធម៌រស់នៅល្អមានអធ្យាស្រ័យនិងសហការប្រកបដោយស្មារតីអន្តរភាពមានសាម
គ្គីជាតិមានមនសិការជាតិ ស្រលាញ់យុត្តិធម៌ គោរពច្បាប់និងលទ្ធិប្រជាធិបតេយ្យ
• មានបំណិន និងឥរិយាបថល្អត្រឹមត្រូវ ប្រកបដោយបទពិសោធខ្ពស់
• ចេះថែរក្សាការពារបរិស្ថាន
• មានចំណេះដឹងខាងបច្ចេកវិទ្យាទាន់សម័យទំនើប
• ជាអ្នកចេះអភិវឌ្ឍខ្លួនស្របតាមផែនការ សេដ្ឋកិច្ច សង្គមកិច្ច នៃការរីកចំរើនរបស់ជាតិ
• ជាអ្នកខិតខំបំពេញនៅតំរូវការរបស់សង្គមជាតិ លើគ្រប់សមត្ថភាពដែលមាន ឧទាហរណ៍ សមត្ថភាព កសិកម្ម ឧស្សាហកម្ម ជំនួញ និងសមត្ថភាព ទីផ្សារ
• ខិតខំស្វ័យសិក្សាពេញមួយជីវិត
ខ.អត្តៈប្រែថាខ្លួន.សញ្ញាណៈប្រែថាគ្រឿងសំគាល់,ជាតិៈប្រែថាកំណើត។
ខ្លឹមសារនៃអត្តសញ្ញាណជាតិមាន
• ជាជនជាតិដែលមានដើមកំណើតនៅលើទឹកដី ជាមួយគ្នា
• ភាសានិយាយដូចគ្នា ភូមិសាស្រ្ត ប្រវត្តិសាស្រ្តតែមួយជាមួយគ្នា
• សំលៀកបំពាក់ សំភារៈប្រើប្រាស់ និងការរស់នៅប្រហាក់ប្រហែលគ្នា រឺដូចគ្នា
• ធម្មជាតិមានលក្ខណៈពិសេសដែលប្លែកពីប្រទេសដ៏ទៃដូចជាដើមត្នោតទន្លេសាបរ៉ែបៃ លិន
• ម្ហូបអាហារ សម្លរកកូរ ប្រហុក សម្លរប្រហើ ល….
• សិល្បៈមានលក្ខណៈពិសេស ភ្លេងពិណពាទ្យ ភ្លេងមហោរី ខ្មែរ ភ្លេងឆៃយ៉ាំ
• ល្បែងប្រជាប្រិយ ចោលឈូង បោះអង្គុញ លោតអន្ទាក់ លាក់កន្សែង …ល…
• មានវប្បធម៌តែមួយដូចគ្នាតាំងពីទំនៀមទំលាប់ប្រពៃណី ការគោរពជំនឿសាសនា….ល..
• មានចិត្តគំនិតអាកប្បកិរិយា ឆន្ទៈជារួមដូចគ្នា
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!