News & Events
វប្បធម៌ទូទៅ៖ ១៤. តើពីធីប្រារព្ធពិធីដាលាននៅតាមភូមិស្រុកមានគោលបំណងដូចម្តេចខ្លះ?
- ខែមិថុនា 6, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ ១៤. ក្នុងប្រពៃណីខ្មែរក្រោយពេលច្រូតកាត់រួចប្រជាកសិករតែងប្រារព្ធពិធីដាលាននៅតាមភូមិស្រុក។ តើពីធីនេះមានគោលបំណងដូចម្តេចខ្លះ?
ចម្លើយៈ
គោលបំណងពីធីប្រារព្ធពិធីដាលាននៅតាមភូមិស្រុក៖
• សុំខមាទោសស្រូវ(ពេលច្រូតកាត់ជ្រុះស្រូវរឺបន្ទោបង់នៅក្នុងស្រែបោកបែន…)
• នឹកគុណទៅដល់ស្រូវ
• ផ្សារភ្ជាប់នឹងសាសនាគឺជចង្ហាន់ដល់ព្រះសង្ឃ
• ជួយដល់ទុរគតជនរបស់ខ្មែរយើង
• បួងសួងទៅដល់បារមីនៃព្រះភិរុណដែលផ្តល់ទឹកភ្លៀងបានគ្រប់គ្រាន់
• លាបំនន់ពេលបានផលរួចព្រោះមុនពេលធ្វើស្រែប្រជាជនតែងបន់ស្រន់អោយបានទិន្នផលខ្ពស់
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!