News & Events
វប្បធម៌ទូទៅ៖ ១០. ចូរពន្យល់ការអប់រំប្រកបដោយចីរភាព?
- ខែមិថុនា 5, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ ១០. ចូរពន្យល់ការអប់រំប្រកបដោយចីរភាព ?
ចម្លើយៈ
ការអប់រំប្រកបដោយចីរភាព គឺជាការអភិវឌ្ឍដែលមិនធ្វើឲ្យបាត់បង់ផលប្រយោជន៍ របស់មនុស្សជំនាន់ក្រោយ ការអភិវឌ្ឍនេះត្រូវមានលក្ខខ័ណ្ឌដូចតទៅ៖
• សេដ្ឋកិច្ចៈ កសិកម្ម ពាណិជ្ជកម្ម គមនាគមន៍ ឧស្សាហកម្ម
• សង្គមមានៈ គ្រួសារ សហគមន៍ និងច្បាប់ផ្សេងៗ
• វប្បធម៌ៈ វប្បធម៌សង្គម និង វប្បធម៌ធម្មជាតិ
• បរិស្ថានៈ បរិស្ថានសង្គម និង បរិស្ថានវប្បធម៌
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!