News & Events
បុព្វបុរសខ្មែរបានបន្សល់ទុកប្រាសាទជាច្រើនសំរាប់ជនជាតិខ្មែរ។ តើមានបុព្វហេតុអ្វីខ្លះ…
- ខែមិថុនា 9, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ ២៤. បុព្វបុរសខ្មែរបានបន្សល់ទុកប្រាសាទជាច្រើនសំរាប់ជនជាតិខ្មែរ។ តើមានបុព្វហេតុអ្វីខ្លះបានជាមានការកសាងប្រាសាទយ៉ាងច្រើនបែបនេះ?
ចម្លើយៈ
បុព្វហេតុដែលនាំឲ្យបុព្វបុរសខ្មែរបានកសាងនិងបន្សល់ទុកប្រាសាទជាច្រើនសំរាប់ជនជាតិខ្មែរយ៉ាងច្រើនបែបនេះគឺ៖
• បុព្វហេតុសាសនាៈ ការគោរពសាសនាខុសគ្នាញាំងឲ្យព្រះរាជាខ្មែរពុំប្រកាន់យកប្រាសាទជាទីសក្ការៈដដែលៗនោះទេ។ដូច្នេះត្រូវចាត់ឲ្យគេស្ថាបនា ប្រាសាទថ្មីទៀតតំរូវតាមបំនង និងជំនឿរបស់ព្រះអង្គ
• បុព្វហេតុកិត្តិយសៈ ការកសាងប្រាសាទបានបញ្ជាក់ពីស្នាព្រះហស្ត បំនិនប្រសប់ និងទេពកោសល្យ ប្រាជ្ញាវាងវៃរបស់ព្រះអង្គ
• បុព្វហេតុទំលាប់ៈ ការកសាងជាទំលាប់មួយរបស់ព្រះរាជាខ្មែរដែលចំលងតាមគ្នា ឬធ្វើតពីមិតាទៅបុត្រ ឬឺស្តេចជំនាន់ក្រោយៗ។ ទាំងនេះគឺដើម្បីបង្ហាញស្នាដៃនិងទុកជាកេរ្តិ៍ដំណែលនៃរជ្ជកាលរបស់ព្រះអង្គ។ព្រះរាជាបានបញ្ជាកឲ្យស្ថាបត្យករជំនាញៗស្ថាបនាប្រាសាទរំលេចដោយក្បាច់រចនាល្អប្រណិតទាំងនោះឡើង
• បុព្វហេតុប្រវត្តិសាស្រ្តៈ ការកសាងប្រាសាទប្លែកៗក្នុងគោលបំនងធ្វើ្កកិត្តិនាមរបស់ព្រះអង្គល្បីល្បាញសុសសាយខ្ទរខ្ទារក្នុងប្រវត្តិសាស្រ្ត
• បុព្វហេតុសង្រា្គមៈ ការកសាងព្រាសាទធំៗហើយមានទ្វារចេញចូលថ្រើនជាយុត្តិសាស្រ្តដើម្បីទប់ទល់នឹងខ្មាំងសត្រូវ
• បុព្វហេតុបំលាស់ប្តូរទីក្រុងៈ ការធ្វើបំលាស់ប្តូរទីក្រុងតំរូវឲ្យព្រះមហាក្សត្រ កសាងទីក្រុងថ្មីដរាប ដូចជានៅលើភ្នំគូលែន រលួស សៀមរាប លង្វែក ឧដុង្គ ទួលបាសាន រហូតដល់ទីក្រុងភ្នំពេញសព្វថ្ងៃនេះ។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!