News & Events
បុណ្យពិសាខបូជាគឺពិធីបូជាយ៉ាងធំដែលពុទ្ធបរិស័ទ្ធប្រារព្ធធ្វើឡើងរាល់ឆ្នំាដោយកំនត់យកថ្ងៃពេញបូរណ៍មី១៥កើតខែពិសាខ។ ហេតុធ្វីគេប្រាព្វធ្វើវិធីបុណ្យនេះ? តាមទំនៀមវិធីបណ្យនេះប្រព្រឹត្តទៅដូចម្ដេច?
- ខែមិថុនា 28, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ
បុណ្យពិសាខបូជាគឺពិធីបូជាយ៉ាងធំដែលពុទ្ធបរិស័ទ្ធប្រារព្ធធ្វើឡើងរាល់ឆ្នំាដោយកំនត់យកថ្ងៃពេញបូរណ៍មី១៥កើតខែពិសាខ។ ហេតុធ្វីគេប្រាព្វធ្វើវិធីបុណ្យនេះ? តាមទំនៀមវិធីបណ្យនេះប្រព្រឹត្តទៅដូចម្ដេច?
ចម្លើយៈ
ពិសាខបូជា ជាវិធីបូជាយ៉ាងធំដែលពុទ្ធបរិស័ទ្ធប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់ព្រះពុទ្ធគោតម។ចំពោះការកំនត់យលកថ្ងៃ១៥កើតពេញបូរណ៍មីខែពីសាខគឺត្រូវនិងថ្ងៃដែលព្រះអង្គទ្រង់ប្រសូតត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណនិងទ្រង់រលត់ខន្ធចូលបរិនិព្វានសុទ្ធតែក្នុងថ្ងៃពេញបូរណ៍មី១៥កើតខែពិសាខខុសគ្នាត។
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!