News & Events
បញ្ហាអ្វីខ្លះជាប្រភពមូលដ្ឋានដែលនាំឲ្យឡើងនៅបញ្ហារួម នៅលើសកលោក?
- ខែមិថុនា 27, 2017
- Posted by: tangleng
- Category: សំណួរ-ចម្លើយ ប្រវត្តិវិទ្យា
សំណួរៈ
បញ្ហាអ្វីខ្លះជាប្រភពមូលដ្ឋានដែលនាំឲ្យឡើងនៅបញ្ហារួម នៅលើសកលោក?
ចម្លើយៈ
ជាប្រភពមូលដ្ឋានដែលនាំឲ្យឡើងនៅបញ្ហារួមនៅលើសកលោករួមមាន៖
• កំណើននិងទំហំសេដ្ឋកិច្ចសកលោកមិនស៊ីចង្វាក់ទៅនឹងលទ្ធភាពពិតប្រាកដដែលផ្ដល់ពីធនធាននៅលើដី។
• ការរីកចម្រើននៃបដិវត្តនៃវិទ្យាសាស្រ្ដបច្ចេកទេស
• កំណើនប្រជាជនទាមទារឲ្យមានការផ្គត់ផ្គង់នូវគ្រឿងឧបភោគកាន់តែច្រើនដោយប្រើប្រាស់ធម្មជាតិ ដែលចេះតែរេចរឹលទៅៗ។
• ការចំណាយធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើសព្វាវុធនិងកងទ័ព។
• ភាពយឺតយ៉ាវរបស់ស្ថាប័នអំណាចជាតិក្នុងការឆ្លើយតបនិងស្វែងរកវិធីដោះស្រាយ
បញ្ហាឲ្យបានពេលវេលា។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។