News & Events
នៅប្រទេសកម្ពុជាគេសង្ខេតឃើញកសិកម្មមួយចំនួននិយមដុតជញ្រ្ជាំងស្រូវចោលក្រោយពីប្រមូលផលស្រូវរួចនិងកសិករមួយចំនួនទៀតរក្សាទុកជញ្រ្ជាំងស្រូវមិនដុតចោលឡើយតើទង្វើណាមួយដែលមានលក្ខណៈប្រសើរជាង?ហេតុអ្វី?
- ខែមិថុនា 7, 2017
- Posted by: tangleng
- Category: សំណួរ-ចម្លើយ ផែនដីវិទ្យា
សំណួរៈ
នៅប្រទេសកម្ពុជាគេសង្ខេតឃើញកសិកម្មមួយចំនួននិយមដុតជញ្រ្ជាំងស្រូវចោលក្រោយពីប្រមូលផលស្រូវរួចនិងកសិករមួយចំនួនទៀតរក្សាទុកជញ្រ្ជាំងស្រូវមិនដុតចោលឡើយតើទង្វើណាមួយដែលមានលក្ខណៈប្រសើរជាង?ហេតុអ្វី?
ចម្លើយៈ
• ការមិនដុតជញ្រ្ជាំងស្រូវគឺមានលក្ខណៈប្រសើរជាងព្រោះដំណាំស្រូវ(ជញ្រ្ជាំងចំបើរឫគ្រាប់ស្រូវ)ដែលមានផ្ទុកសារធាតុចិញ្ជឹមត្រូវបានគេយកចេញនៅពេលប្រមូលរួចហើយពុំសូវផ្ដល់សារធាតុចិញ្ចឹមឲ្យទៅដីវិញទេ។ដំណើរបែបនេះយូរៗទៅធ្វើឲ្យដីបាត់បងសារធាតុចិញ្ចឹមដីមួយភាគធំ។
• រីឯការដុតជញ្រ្ជាំងស្រូវចោល នៅពេលប្រមូលផលរួចទៀតនោះដីនិងត្រូវនៅសំដិលកណ្ដាលវាលហើយធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹមថែមទៀតយូរៗទៅហិលដីគ្មានជិជាតិ។
*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
*សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!