News & Events
តើអ្នកស្នេហាជាតិត្រូវមានគុណសម្បត្តិដូចម្តេចខ្លះ?
- ខែមិថុនា 10, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ ៥១. តើអ្នកស្នេហាជាតិត្រូវមានគុណសម្បត្តិដូចម្តេចខ្លះ?
ចម្លើយៈ
អ្នកស្នេហាជាតិត្រូវមានគុណសម្បត្តិដូចជា៖
- ត្រូវបំពេញវីរៈសកម្មភាពដើម្បីជាតិ
- ហ៊ានលះបង់ជីវិត នឹងអ្វីៗទាំងអស់ដើម្បីជាតិ ផលប្រយោជន៍ជាតិនិងប្រជាជន។
- ទង្វើទាំងឡាយប្រកបដោយ សីលធម៌ខ្ពស់ ស្រលាញ់កេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូរ ជាជាងទ្រព្យសម្បត្តិរបស់ខ្លួន។
- អង់អាចក្លាហានតស៊ូប្រឆាំងមិនក្លាចស្លាប់។
- ស្រលាញ់ប្រយោជន៍រួមជាងប្រយោជន៍បុគ្គល។
- មានឆន្ទៈមនសិការស្នេហាជាតិមិនរាថយ។
- មានវិចារណញ្ញាណៈ មានអត្តសញ្ញាណជាតិ ចេះស្រលាញ់ជាតិ។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។