News & Events
តើសេដ្ឋកិច្ចនិងវប្បធម៌មានទំនាក់ទំនងគ្នាយ៉ាងដូចម្តេចខ្លះ? ចូពន្យល់។
- ខែមិថុនា 11, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ ៧០. តើសេដ្ឋកិច្ចនិងវប្បធម៌មានទំនាក់ទំនងគ្នាយ៉ាងដូចម្តេចខ្លះ? ចូពន្យល់។
ចម្លើយៈ
សេដ្ឋកិច្ច ជាកិច្ចការដ៏ប្រសើរសម្រាប់ទ្រទ្រង់និងអភិវឌ្ឈសង្គមដូចជា វិស័យកសិកម្ម ទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម។
វប្បធម៌ ជាកន្សោមនៃចំណេះដឹងដែលមានតួនាទីបណ្តុះបណ្តាលគំនិតប្រាជ្ញាស្មារតីមនុស្ស។ មែកធាងសំខាន់ៗនៃវប្បធម៌មានអក្សរសាស្រ្ត អក្សរសិល្បិ៍ ភាសា សិល្បៈ ជំនឿសាសនា ប្រពៃណីទំនៀមទំលាប់…។
ទំនាក់ទំនងរវាងវប្បធម៌និងសេដ្ឋកិច្ច មានទំនាក់ទំនងរវាងទ្រឹស្តី និងការអនុវត្តដូចជា ក្នុងការផ្សព្វផ្សាយឲ្យអតិថិជនដែលជាអ្នកទិញបានស្គាល់ពីទំនិញរបស់យើងបើពុំបានប្រើប្រាស់នូវការផ្សព្វផ្សាយនោះទេគេមិនដឹងថាយើងកំពុងតែធ្វើអ្វីទេ។
ដូចនេះ ក្នុងការផ្សព្វផ្សាយយើងត្រូវប្រើភាសា ឬសិល្បៈផ្សេងៗយកទៅសម្តែងជាឈុតឆាកខ្លីៗនៃរឿងណាមួយ ឬជាកម្មវិធី ជាបទចម្រៀងដែលជាផ្នែកតូចៗនៃសិល្បៈសុទ្ធទាក់ទងនៅនឹងវប្បធម៌ទាំងអស់។ បើសេដ្ឋកិច្ចរីកចម្រើន គឺជាប្រភពដែលនាំឲ្យមានការរីកចម្រើនទៅលើផ្នែកផ្សេងៗនៅក្នុងសង្គមដែរ តែបើសេដ្ឋកិច្ចអន់ថយវិញវប្បធម៌នឹងធ្លាក់ចុះជាពុំខាន។ សេដ្ឋកិច្ចនិងវប្បធម៌មានលក្ខណៈបដិសំយោគនឹងគ្នា។
*បញ្ជាក់៖
- យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!