News & Events
តើសសរស្តម្ភនៃការបង្រៀនមានអ្វីខ្លះ?
- ខែមិថុនា 10, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ ៣៤. តើសសរស្តម្ភនៃការបង្រៀនមានអ្វីខ្លះ?
ចម្លើយៈ
សសរស្តម្ភនៃការបង្រៀនមានដូចជា៖
– រៀនស្គាល់
- ពីអ្វីដែលមានលក្ខណៈថ្មី ពីភាពជឿនលឿននិងលក្ខណៈវទ្យាសស្រ្ត
- ដើម្បីទាញយកផលប្រយោជន៍ពីចំណេះដឹង៊តាំងនោះមកបំពេញនូវអ្វីដែលយើងខ្វខាាាaះខាតក្នុងការងារយើងក្នុងសង្គម និងជីវភាពរស់នៅ
- សមត្ថភាពតាមទាន់របស់បច្ចេកវិទ្យា
– រៀនធ្វើ
- បង្កើនសមត្ថភាពបំនិន
- អាចដោះស្រាយទៅនឹងស្ថានភាពប្លែកៗ
- មានគំនិតច្នៃប្រឌិតទាញបានបទពិសោធពីការងារ
- ផ្សារភ្ជាប់ទ្រឹស្តីក្នុងមេរៀនទៅការអនុវត្តជាក់ស្តែង
– រៀនរៀបចំខ្លួន
- សមត្ថភាពវិភាគរកហេតុផល(សុភវិនិច្ឆយ័)
- ត្រូវចេះអភិវឌ្ឍន៍ពុទ្ធិរបស់ខ្លួន ចេះបង្កើតនិងមានពុទ្ធីថ្មីៗ
- ត្រូវមានសមត្ថភាពកាយសម្បទា ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់
- ចេះអភិវឌ្ឍសមស្របទៅនឹងកាលៈទេសៈឬសមស្របនឹងតម្រូវការសង្គម
- ក្លាយជាមនុស្សថ្លៃថ្នូរ (សីលធម៌គុណធម៌សមត្ថភាពខ្ពស់វប្បធម៌ខ្ពស់)
- ធ្វើអ្វីៗដើម្បីទិសដៅរួមក្នុងការអភិវឌ្ឍប្រទេស
- មានគោលបំណងជាក់លាក់
- ត្រូវមានទំនាក់ទំនងជាមួយមនុស្សនិងធម្មជាតិឲ្យបានល្អ
– រៀនរស់ជាមួយគ្នា
- ពង្រឹងពង្រីកការយោគយល់ចំពោះអ្នកដទៃ
- ឈ្វេងយល់ពីប្រវត្តិប្រពៃណីនិងគុណធម៌មនសិការរបស់អ្នកដទៃ
- ចេះដោះស្រាយទំនាស់ប្រកបដោយសន្តិវិធី
- ចេះសហការគ្នាក្នុងការដោះស្រាយបញ្ហាអ្វីមួយឲ្យបានជោគជ័យ
- រស់នៅក្នុងសាមគ្គីភាពសាមគ្គីធម៌
- អាចគេចផុតពីវដ្តសង្សារប្រកបដោយគ្រោះថ្នាក់
- មានស្មារតីគោរពទៅលើទស្សនៈអ្នកដទៃ
- មានប្រាស្រ័យទាក់ទងគ្នាល្អក្នុងការរស់នៅ
- មានចិត្តមេតា ករុណា ឧបេក្ខា មុទិតា
- ចេះស្តាប់យោបល់អ្នកដទៃ
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!