News & Events
តើវប្បធម៌សន្តិភាពមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសង្គមខ្មែរ?
- ខែកក្កដា 14, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរ
តើវប្បធម៌សន្តិភាពមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសង្គមខ្មែរ?
ចម្លើយៈ
វប្បធម៌សន្តិភាពមានអត្ថប្រយោជន៍ចំពោះសង្គមខ្មែរដូចជា៖
- ជាភាវៈទ្រទ្រង់នូវការសាបព្រោះបណ្តុះបណ្តាលភាពស្ងប់ចិត្ត បង្កើតចរិយាធម៌ចេះគោរពសិទ្ធិមនុស្សស្របតាមប្រជាធិបតេយ្យនិងលទ្ធិពុទ្ធសាសនា
- អប់រំមនុស្សឲ្យគោរពជីវិតសព្វយ៉ាង លើកកម្ពស់សេចក្តីថ្លៃថ្នូរនិងលុបបំបាត់ការរើសអើងដោយមិនប្រកាន់ធ្វីទាំងអស់
- អប់រំមនុស្សឲ្យប្រកាន់មាគ៌ាអហឹង្សា មានខន្តីសន្តោសប្រណី មានព្រហ្មវិហាធម៌
- អប់រំមនុស្សឲ្យចេះគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ចេះប្រើសិទ្ធិចេះគោរពច្បាប់ ធ្វើឲ្យសង្គមមានសណ្តាប់ធ្នាប់ល្អ
- អប់រំមនុស្សឲ្យចេះអភិវឌ្ឍប្រកបទៅដោយនិរន្តរភាព ទាំងសម្ភារៈ ចំណេះដឹង បញ្ញាស្មារតី ដើម្បីវឌ្ឍនភាពនៃជីវិតនិងសុភមង្គល
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។