News & Events
តើវត្តអារាមមានសារៈសំខាន់ដូចម្តេចខ្លះចំពោះប្រជាជនខ្មែរ?
- ខែមិថុនា 10, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ ៥៣. តើវត្តអារាមមានសារៈសំខាន់ដូចម្តេចខ្លះចំពោះប្រជាជនខ្មែរ?
ចម្លើយៈ
វត្តអារាមមានសារៈសំខាន់ចំពោះប្រជាជនខ្មែរដូចជា៖
- ជានិមិត្តរូបពុទ្ធសាសនាសម្រាប់គោរពបូជា
- ជាឃ្លាំងមរតកវប្បធម៌ជាតិសម្បូរបែប
- ជាកន្លែងព្យាបាលជំងឺបែបបុរាណទាំងជំងឺផ្លូវកាយ និងផ្លូវចិត្ត
- ជាមជ្ឈមណ្ឌលសង្គ្រោះទុគ៌តជន កុមារកំព្រា ជនអនាថា ចាស់ជរាគ្មានទីពឹង
- ជាកន្លែងអប់រំសីលធម៌ គុណធម៌ ចំណេះជំនាញផ្សេងៗ
- ជាកន្លែងធ្វើបុណ្យទានសម្រាប់ពុទ្ធសាសនិកជន
- ជាករក្សាទុកគម្ពីក្បួនខ្នាតទាក់ទងនិងព្រះពុទ្ធសាសនា ល្បែងប្រជាប្រិយ រឿងនិទាន។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។