News & Events
តើមូលហេតុនិងផលប៉ះពាល់អ្វីខ្លះបណ្តាលឲ្យបាត់បង់នូវធនធានមនុស្ស?
- ខែមិថុនា 15, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរ
តើមូលហេតុនិងផលប៉ះពាល់អ្វីខ្លះបណ្តាលឲ្យបាត់បង់នូវធនធានមនុស្ស?
ចម្លើយៈ
មូលហេតុ និងផលប៉ះពាល់បណ្ដាលឲ្យបាត់បង់នូវកត្ដាធនធានមនុស្សគឺ៖
- យុវជន និងយុវតីមានការភ្លើតភ្លើននឹងសេចក្ដីសប្បាយ ខ្លាំងពេក
- មនុស្សមានការភ្លើតភ្លើន និងជ្រុលជ្រួសទៅតាមសម្ភារៈនិយម ដោយសារតែអ្នកទាំងនោះមិនទាន់យល់ច្បាស់ និងយល់មិនបានស៊ីជម្រៅ ដោយមើលឃើញតែចំណុចរាក់ៗ បែរជាយល់ឃើញចំណុចវិជ្ជមានទៅជាអវិជ្ជមានទៅវិញ
កត្ដានាំឲ្យបាត់បង់ធនធានមនុស្សគឺ៖
- កត្ដាទី១ ៖ ការអប់រំ កាលណាបើមនុស្សមានការអប់រំច្រើន ទោះបីជាសេពគប់យ៉ាងម៉េចក៏អាចគេចបានខ្លះៗដែរ។
- កត្ដាទី២ ៖ អាស្រ័យទៅលើការសេពគប់ កាលណាបើបុគ្គលខិតខំសេពគប់ជាមួយនឹងបុគ្គលមិនល្អ ធ្វើឱ្យខ្លួនឯងនឹងមិនល្អដែរ។ ដូចពាក្យចាស់បានពោលថា បើដើរជាមួយចោរគឺចោរ បើដើរជាមួយបណ្ឌិតគឺបណ្ឌិត។
- កត្ដាទី៣ ៖ ការអប់រំ ដោយកូនចៅមិនសូវទទួលបានការអប់រំពីមាតាបិតា ពីលោកគ្រូអ្នកគ្រូ វាជាផ្នែកមួយធ្វើឱ្យមនុស្សបាត់បង់នូវក្រមសីលធម៌ រហូតធ្វើខ្លួនទៅជាមនុស្សដែលសង្គមគេលេងរាប់រក។
- កត្ដាទី៤ ៖ ការសាយភាយវប្បធម៌ និងអរិយធម៌បរទេស តាមរយៈអ៊ីនធឺរណែត ទូរទស្សន៍ ការផ្សព្វផ្សាយជាដើម។
*បញ្ជាក់៖
- យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!