News & Events
តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យបារាំងបានដាក់អាណានិគមមកលើខ្មែរ?
- ខែកក្កដា 3, 2017
- Posted by: tangleng
- Category: សំណួរ-ចម្លើយ ប្រវត្តិវិទ្យា
សំណួរៈ
តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យបារាំងបានដាក់អាណានិគមមកលើខ្មែរ?
ចម្លើយៈ
កត្ដាដែលបានធ្វើឲ្យបារាំងបានដាក់អាណានិគមមកលើខ្មែរគឺ៖
- ដោយសារបារាំងបានចាប់ចិត្តនឹងទេសភាពដ៏ស្រស់ត្រកាលនៅអមច្រាំងទន្លេទាំងសងខាងដែលមានដំណាំរដូវដ៏ខៀវស្រងាត់ដូចជា សណ្ដែក ល្ង ពោត និងបន្លែ លាយឡំដើមឈើហូបផ្លែជាច្រើនប្រភេទ
- បារាំងបានយល់ថាប្រទេសនម្ពុជាគឺជាប្រទេសសម្បូរទន្លេដែលជាគមនាគមន៍ដ៏សំខាន់ជំនួសផ្លូវគោកសម្រាប់ដឹកជញ្ជួនផលិតផលកសិកម្ម ទៅកាន់ទីផ្សារអឺរ៉ុប។
- កម្ពុជា មានផ្ទៃដីកសិកម្មច្រើន ហើយមានប្រជាជនតិចដែលអាចឲ្យពួកបារាំងបង្កើតជាដំណាំកសិកម្មបានផលច្រើន។
- កម្ពុជាជាប្រទេសសម្បូរទៅដោយព្រៃនិងភ្នំប្រកបទៅដោយឈើមានគុណភាពខ្ពស់។
- នៅក្រោមដី សម្បូរទៅដោយរ៉ែជាច្រើនប្រភេទ។
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!