News & Events
តើព្រះពុទ្ធទាំងប្រាំអង្គដែលត្រាស់ដឹងក្នុងចក្រវាឡ មានព្រះនាមអ្វីខ្លះ?
- ខែមិថុនា 10, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ ២៨. តើព្រះពុទ្ធទាំងប្រាំអង្គដែលត្រាស់ដឹងក្នុងចក្រវាឡ មានព្រះនាមអ្វីខ្លះ?
ចម្លើយៈ
ព្រះពុទ្ធដែលអាចត្រាស់ដឹងនៅលើចក្រវាឡយើងនេះមាន ៥អង្គ ដែលមានព្រះពុទ្ធ៤អង្គ ហើយបានត្រាស់ដឹង និងនៅសល់មួយអង្គ ទៀតគឺព្រះសិអារ្យមេត្រីយ៍។
ព្រះពុទ្ធទាំង ៥អង្គគឺ៖
• កោនាគមនោ (តំណាងដោយសត្វនាគ)
• កុកសន្ធោ (តំណាងដោយសត្វមាន់)
• កស្សបោ (តំណាងដោយសត្វអណ្តើក)
• សមណគោត្តម (តំណាងដោយសត្វគោ) (សាសនាព្រះពុទ្ធបច្ចុប្បន្ន)
• ព្រះសិអារ្យមេត្រីយ៍ (តំណាងដោយសត្វ សិង្ហ)
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!