News & Events
តើពណ៌សំលៀកបំពាក់ទាំង៧ថ្ងៃក្នុងមួយសប្តាហ៍ មានពណ៌អ្វីខ្លះ?
- ខែមិថុនា 25, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរៈ
តើពណ៌សំលៀកបំពាក់ទាំង៧ថ្ងៃក្នុងមួយសប្តាហ៍ មានពណ៌អ្វីខ្លះ?
ចម្លើយៈ
ពណ៌សំលៀកបំពាក់ទាំង៧ថ្ងៃក្នុងមួយសប្តាហ៍មានដូចជា៖
១. ថ្ងៃអាទិត្យ៖ ពណ៌ក្រហម
២. ថ្ងៃច័ន្ទ៖ ពណ៌លឿងទុំ
៣. ថ្ងៃអង្គារ៖ ពណ៌ស្វាយ
៤. ថ្ងៃពុធ៖ ពណ៌ស៊ីលៀប
៥. ថ្ងៃព្រហស្បតិ៍៖ ពណ៌បៃតង ត្រួយចេកខ្ចី
៦. ថ្ងៃសុក្រ៖ ពណ៌ខៀវ
៧. ថ្ងៃសៅរ៍៖ ពណ៌គ្រាប់អំពិល
ប្រភព៖ libraryofidea
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!