News & Events
តើប្រភពប្រភពសំខាន់ៗដែលបង្ករអោយមានការបំពុលគ្រោះថ្នាក់ដល់បរិស្ថានទឹកមានអ្វីខ្លះ?
- ខែមិថុនា 11, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ ៩៤. តើប្រភពប្រភពសំខាន់ៗដែលបង្ករអោយមានការបំពុលគ្រោះថ្នាក់ដល់បរិស្ថានទឹកមានអ្វីខ្លះ? តើត្រូវមានដំណោះស្រាយអ្វីខ្លះ ដើម្បីថែរក្សាគុណភាពទឹកទន្លេ?
ចម្លើយៈ
ក.ប្រភពសំខាន់ៗដែលបង្ករអោយមានការបំពុលគ្រោះថ្នាក់ដល់បរិស្ថានទឹកគឺ៖
- ការសំណល់(សំរាម លាមក ស្បោងប្លាស្ទិច កំប៉ុង……)
- ទឹកសំអុយ (ចេញពីរោងចក្រ សហគ្រាស និង ផ្ទះ…..)
- ការសាងសង់ទីលំនៅនៅលើទឹក
- កាប្រើប្រាស់ឧបករណ៍នេសាទ (គ្រឿផ្ទុះដែលមានជាតិពុល)
ខ. ដំណោះស្រាយដើម្បីថែរក្សាគុណភាពទឹកទន្លេ
- មិនបង្ហូរទឹកសំអុយចូលក្នុងទឹកទន្លេ
- ទុកដាក់សំរាមនិងកាកសំណល់ផ្សេងៗអោយបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស
- ផ្សប់ផ្សាយអោយបានទូលំទូលាយអំពីការថែរក្សាទឹកស្អាត។
- ពង្រឹងនិងអនុវត្តច្បាប់អោយមានប្រសិទ្ធភាព។
*បញ្ជាក់៖
- យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!