News & Events
តើប្រទេសណាខ្លះដែលបានចូលជាសមាជិកអាស៊ានជាបន្ដបន្ទាប់មកទៀត?
- ខែកក្កដា 6, 2017
- Posted by: tangleng
- Category: សំណួរ-ចម្លើយ ប្រវត្តិវិទ្យា
សំណួរៈ
តើប្រទេសណាខ្លះដែលបានចូលជាសមាជិកអាស៊ានជាបន្ដបន្ទាប់មកទៀត?
ចម្លើយៈ
ប្រទេសដែលបានចូលជាសមាជិកអាស៊ានជាបន្ដបន្ទាប់មកទៀតមាន៖
- ប្រទេសព្រុយនេសមាជិកទី៦ចូលថ្ងៃទី០៨ខែមករាឆ្នាំ១៩៨៤។
- ប្រទេស វៀតណាម សមាជិកទី៧ ចូលថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ១៩៩៥។
- ប្រទេស ឡាវ សមាជិកទី៨ ចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៩៧។
- ប្រទេស មីយ៉ាន់ម៉ា(ភូមា) សមាជិកទី៩ ចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៩៧។
- ប្រទេស កម្ពុជា សមាជិកទី១០ ចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ប្រភព៖ Khmer History
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។