News & Events
តើចលនការស្វ័យតំឡើងទ្វេប្រព្រិត្ដទៅយ៉ាងដូចម្ដេច?
- ខែកក្កដា 18, 2017
- Posted by: tangleng
- Category: សំណួរ-ចម្លើយ ជីរវិទ្យា
សំណួរៈ
តើចលនការស្វ័យតំឡើងទ្វេប្រព្រិត្ដទៅយ៉ាងដូចម្ដេច?
ចម្លើយៈ
• ចលនការស្វ័យតំឡើងទ្វេប្រព្រិត្ដទៅយ៉ាងដូចតទៅ៖
• ច្រវាក់ទាំងពីរនៃADNមេបែកចេញពីគ្នានៅត្រង់ចំនុចជាច្រើននៃម៉ូលេគុលដោយការផ្ដាច់សម្ព័ន្ធអ៊ីដ្រូសែនខ្សោយ។
• នុយក្លេអូទីតសេរីក្នុងណ្វៃយ៉ូភ្ជាប់ជាមួយនុយក្លេអូទីតច្រវាក់មេទាំង២តាមគោការណ៍បំពេញបាស។ច្រវាក់នីមួយៗនៃម៉ូលេគុលADNមេជាពុម្ពគំរូសម្រាប់សំយោគច្រវាក់ម្ខាងទៀតនៃម៉ូលេគុលADNកូន។
• សំនុំប្រតិកម្មទាំងនេះ(ការផ្ដាច់សម្ព័ន្ធបាសរវាច្រវាក់ទាំង២និងការភ្ជាប់នុយក្លេអូទីតសេរី…)ស្ថិតនៅក្រោមអំពើអង់ស៊ីមថាប្រភេទADNប៉ូលីមេរាស)។
• ចប់ស្វ័យតំឡើងទ្វេម្ដងៗគេមានកូន២ដូចគ្នាបេះបិទហើយដូចទៅនឹងADNមេទៀត។
*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
*សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!
ដកស្រង់ចេញពី៖ សៀវភៅជីវវិទ្យា រៀបរៀងដោយ ជា គឹមអៀង
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!